ឃរាវាសធម៌

ឃរាវាសធម៌

សំណួរ- ដូចម្តេចដែលហៅថា ឃរាវាសធម៌?
ចម្លើយ- ដែលហៅថា ឃរាវាសធម៌ គឺជាធម៌ឬច្បាប់របស់គ្រហស្ថ អ្នកគ្រប់គ្រងផ្ទះ សម្រាប់កាន់ឬប្រតិបត្តិតាម ។
១- សច្ចៈ សេចក្តីទៀងត្រង់ដល់គ្នានិងគ្នា
២- ទមៈ ទូន្មានចិត្តឲ្យទន់ភ្លន់មិនហិង្សា
៣- ខន្តី អត់ធន់គ្រប់យ៉ាង ក្នុងភារកិច្ចគ្រប់មុខ
៤- ចាគៈ លះបង់ទ្រព្យសម្បត្តិឲ្យអ្នកដទៃដែលគួរឲ្យ

        អត្ថាធិប្បាយ- គ្រហស្ថទាំងឡាយដែលជាអ្នកគ្រប់គ្រងផ្ទះសម្បែងតែងតែមានភរិយា បុត្រធីតា ដែលជាសមាជិកនៃគ្រួសាររៀងៗខ្លួន ។ សមាជិកទាំងនោះរមែងមានអត្តចរិតផ្សេងៗពីគ្នា ទោះបីអ្នកទាំងនោះមានឈាមជ័រតែមួយក៏ដោយ ។ ខ្លះមាននិស្ស័យជាអ្នកចូលចិត្តតែសប្បាយហើយនិយាយច្រើន ខ្លះចូលចិត្តកំប្លែងលេងក្រមាច់ក្រមើម ខ្លះចំណូលខាងភូតភរកុហកគេ កុហកឯង ប្រើល្បិចគ្រប់យ៉ាង ខ្លះទៀតជាមនុស្សស្មោះត្រង់ហើយប្រាថ្នាតិច ចូលចិត្តការស្ងប់ស្ងាត់ មិនចង់បានមានអ្វីឲ្យហួសហេតុដែលផ្ទុយពីចរិយាសម្បត្តិរបស់មាតាបិតា ។ ដោយហេតុមនុស្សដែលកើតក្នុងគ្រួសារតែមួយ ហើយមានអធ្យាស្រ័យ និងលក្ខណៈផ្សេងៗពីគ្នា តាមការប្រព្រឹត្ត ការយល់ឃើញផ្ទាល់ខ្លួនម្នាក់ៗដូច្នោះហើយ បានជាព្រះសម្មាសម្ពុទ្ធសំដែងអំពីសច្ចធម៌នេះ ថាជាធម៌សម្រាប់ទំនាក់ទំនងគ្នាល្អវិសេស អាចបង្កើតសាមគ្គីភាពក្នុងគ្រួសារនីមួយៗបាន ។ បើមនុស្សទាំងនោះមានការរួបរួមគ្នាហើយ សេចក្តីសុខ ចម្រើនក្នុងផ្ទៃនៃគ្រួសារទាំងមួលពិតជាមានប្រាកដពុំខាន ។ សច្ចធម៌នេះក៏មានអានុភាពធំធេង លាតសន្ធឹងវែងឆ្ងាយរហូតដល់ប្រជាជនក្នុង
ប្រទេសទាំងមួល ឲ្យប្រព្រឹត្ត ឲ្យកាន់ទៀតផង ។ ជាពិសេស អ្នកដឹកនាំជាតិក៏ត្រូវកាន់ទង់សច្ចធម៌នេះមុនគេបង្អស់ហើយជាក់លាក់ទៀត ។

                គុណធម៌ដ៏ល្អដែលជាលក្ខណសម្បត្តិដ៏ប្រសើរបំផុត ក៏ត្រូវមានសច្ចធម៌ជាមូលដ្ឋាន ឬជាដើមចមនេះឯងបានជាបណ្ឌិត ទាំងឡាយចងក្រងអត្ថបទចែងថា អ្នកដឹកនាំកំពូលប្រទេសនីមួយៗត្រូវមានសម្បទាធម៌ដូចខាងក្រោមនេះ ៖
            ក- ធ្វើការបំរើជាតិដោយសុទ្ធចិត្ត និងសច្ចធម៌គ្រប់១០០%(Vérité c’est le respect les citoyens)ស្មោះត្រង់ប្រជាជនទៀងត្រង់នឹងប្រជាជន លើកប្រយោជន៍ជាតិជាធំជាងប្រយោជន៍ផ្ទាល់ខ្លួន មិនកេងប្រវញ្ចន៍កាញ់លើខ្នងប្រជារាស្ត្រមិនប្រឡាក់ប្រឡូសដោយអំពើពុករលួយ លក់សម្បត្តិជាតិ សម្បត្តិរដ្ឋឥតក្តីអាសូរ ស្អាតស្អំជានិច្ច ជាអចិន្ត្រៃយ៍ មានតណ្ហាតិច មិនធ្វើការអ្វីដែលជាមូលហេតុនៃសេចក្តីទុក្ខព្រួយដល់ជាតិទាំងមួល ។
            ខ- មានសេចក្តីប្រាថ្នាតិច ធ្វើការបំរើជាតិមិនស្គាល់ថ្ងៃ មិនស្គាល់យប់ អស់ពីកម្លាំងកាយនិងកម្លាំងចិត្ត ហើយមិនចង់បានអ្វីសម្រាប់ខ្លួននិងគ្រួសារខ្លួន គោលបំណងជាចម្បងធំបំផុត គឺចង់ឲ្យប្រទេសជាតិរីកចំរើនគ្រប់វិស័យ រុងរឿងដូចអារ្យប្រទេសនានាលើសកលលោក និងប្រជារាស្ត្ររបស់ខ្លួនបានជួបសន្តិភាពក្សេមក្សាន្តជានិរន្តរ៍ ជីវភាពប្រជាជនរីកធូរធារស្រស់បំព្រងដូចៗគ្នា ។
            គ- មានបញ្ញាភ្លឺថ្លាមោះមុត ដូចរស្មីនៃព្រះអាទិត្យ អាចឆ្លុះមើលឃើញនូវប្រវត្តិសាស្ត្រ ភូមិសាស្ត្រនៃប្រទេសខ្លួន ក្នុងអតីតកាលយ៉ាងណាដែលត្រូវយកមកជាមេរៀនក្នុងបច្ចុប្បន្នកាលនេះ និងមើលឃើញការវិវឌ្ឍន៍នៃប្រទេសជាតិទៅអនាគតវែងឆ្ងាយ យូរអង្វែងតទៅទៀត ។
            ឃ-មានចំណេះដឹងគ្រប់គ្រាន់ដែលនឹងអាចយកទៅបម្រើប្រទេសជាតិបានដោយបរិបូណ៌ ។ នេះគឺជារឿងធម្មតា អ្នកដឹកនាំតែងតែជួបប្រទះនឹងពាក្យទិទៀន ឬពាក្យសរសើរពីសំណាក់ប្រជាជន ព្រោះអីរឿងលោកធម៌វាតែងតែកើតមានយ៉ាងនេះហើយតាំងពីព្រេងនាយមកម៉្លេះ ។ តែផ្ទុយទៅវិញបើមគ្គុទ្ទេសក៍មិនយកចំណេះដែលខ្លួនមាទៅអនុវត្តក្នុងផ្លូវត្រូវ ផ្លូវល្អទេ ក៏មិនបានផលប្រយោជន៍អ្វីដល់ប្រជាជាតិដែរ ។
            ង- អ្នកដឹកនាំជាតិ អង្គុយធ្វើការតែក្នុងផ្ទះកញ្ចក់ មិនកំបាំងភ្នែកមហាជន បានសេចក្តីថាប្រជាជនអាចមើលសកម្មភាពឬការងាររបស់អ្នកដឹកនាំបានគ្រប់ពេលវេលា ។
            ច- ហ៊ានពុះពាររហូតដល់លះបង់ជីវិតក្នុងគ្រាដែលប្រទេសជាតិជួបប្រទះវិបត្តិ និងសង្គ្រាម ដូចជាសង្គ្រាមដែលបរទេសឈ្លានពានបង្កចូលមក ។ អត្ថបទដែលពណ៌នាមកនេះ គឺជាបុគ្គលិកលក្ខណៈដ៏ថ្លៃថ្លា កាត់ថ្លៃមិនបានរបស់អ្នកកាន់ចង្កូតរដ្ឋនេះឯង ។ បើប្រទេសណាមានអ្នកដឹកនាំដូចខាងលើនេះ ប្រទេសនឹងរីកចម្រើនជាភិយ្យោភាព យ៉ាងជាក់ស្តែងនៅនាលោកីយ៍នេះ ។បើគ្រួសារនីមួយៗ ឬប្រជាជនក្នុងប្រទេសបានតាំងនៅស៊ប់មាំក្នុងសច្ចធម៌ គឺសេចក្តីទៀងត្រង់រវាងគ្នានឹងគ្នាហើយ ក៏តោងមាន ៖

            ទមធម៌ (ទមៈ-ធម៌) គឺការទូន្មានចិត្តឲ្យបានល្អ ដែលគេហៅថាលត់ដំ គឺធ្វើឲ្យចិត្តស្ងប់ស្ងាត់ ទន់ភ្លន់ កុំឲ្យមានការក្រេវក្រោធ រំលោភលើគ្នាថែមទៀត ។ ចិត្តជាសភាវៈតែងតែត្រិះរិះអារម្មណ៍ផ្សេងៗមិនឈប់ឈរ តែងតែរំភើបញ័បញ័រពិបាកនឹងការពារឬទប់ទល់ឲ្យនៅនឹងមួយកន្លែងបាន ។ អ្នកប្រាជ្ញបានពោលថា បុគ្គលណាបានទូន្មានចិត្តឲ្យល្អប្រពៃហើយ បុគ្គលនោះឈ្មោះថាបានសេចក្តីសុខដែលជាបំណងធំបំផុតរបស់មនុស្សលោក ។ ពិតមែនតែចិត្តជាអរូបី យើងមិនអាចមើលឃើញដោយចក្ខុទេ តែវាអាចបង្គាប់បញ្ជាលើរូបកាយទាំងមូលបាន ។ យ៉ាងនេះហើយបានជាព្រះសាស្តាប្រដៅសត្វលោកឲ្យអប់រំចិត្តអោយមានសភាពទន់ភ្លន់ល្អ អោយវៀរចាកអកុសលធម៌ទាំងពួង មានការប្រព្រឹត្តអាក្រក់ដោយកាយ ឬដោយវាចាជាដើម ទៅលើមនុស្ស ឬសត្វដែលនៅជុំវិញខ្លួនយើង ។ ចិត្តនេះ ទោះបីរបឹងរឹងរូសដូចម្តេចក្តីក៏គេអាចទូន្មាន ឬអប់រំឲ្យបានល្អដែរមិនខុសពីជាងធ្នូពត់តម្រង់កូនសរឲ្យត្រង់ដែលអាចបាញ់ចំគោលដៅក្នុងទិសទាំងបួនដូចសេចក្តីប្រាថ្នាបាន ។ បើលំអិតចិត្តបានហើយ ទើបបំពេញកិច្ចការសម្រេចបាន ។ ការងារគ្រប់យ៉ាង ទោះលំបាកក្តី ស្រណុកក្តី ដែលអាចសម្រេចតាមបំណងបាន ក៏អាស្រ័យទៅលើការធ្វើដោយសេចក្តីព្យាយាមនិងសេចក្តីអត់ធន់
ដែលលោកហៅថា ៖

            ខន្តី គឺការអំណត់តស៊ូ ធ្វើមិនខ្លាចនឿយលំបាកគ្រប់យ៉ាង ក្នុងការបំពេញកិច្ចនោះៗ ។ ការងារទាំងឡាយមិនអាចសម្រេចដោយឯងៗ ដោយគ្រាន់តែគិត ឬនឹកចង់នោះទេ លុះត្រាតែធ្វើហើយអំណត់ទៀតផងទើបសម្រេច ។ ខន្តី
លោកចាត់ជាតបៈធម៌ដ៏ខ្ពង់ខ្ពស់ក្រៃលែង សម្រាប់កំចាត់អកុសលធម៌ទាំងឡាយ មានហិង្សាជាដើម និងជាអលង្កាដ៏ប្រសើររបស់បុរសស្ត្រីផង ។ កាលបើមានការអំណត់អត់ឱនចំពោះគ្នានឹងគ្នាហើយ ក៏ត្រូវមានការចែកចាយទ្រព្យសម្បត្តិរបស់ខ្លួនតទៅទៀត ដែលលោកហៅថាចាគៈនេះឯង ។

        ចាគៈ គឺជាការលះបង់កំណាញ់ ហើយយកទ្រព្យសម្បត្តិទៅធ្វើជាទានដល់អ្នកដែលគួរនឹងឲ្យ ពីព្រោះគ្រហស្ថត្រូវបែង
សម្បត្តិរបស់ខ្លួនជា ៥ ផ្នែកគឺៈ
១- ចិញ្ចឹមខ្លួន និងមាតាបិតាបុត្តភរិយាទាសកម្មករឲ្យបានសេចក្តីសុខ ។
២- ទំនុកបម្រុងកល្យាណមិត្តឲ្យបានសុខ ។
៣- កំចាត់អន្តរាយដែលកើតអំពីភ័យផ្សេងៗ ។
៤- ធ្វើពលី ៥យ៉ាង មានញាតិពលីជាដើម ។
៥- ឲ្យទានដល់សមណព្រាហ្មណ៍ដែលប្រព្រឹត្តល្អ ។

          អ្នកស្វែងរកទ្រព្យសម្បត្តិបានមកដោយផ្លូវល្អ ផ្លូវសុចរិតហើយ គួរតែចេះកាន់យកប្រយោជន៍នៃទ្រព្យនោះឲ្យបាន មិន
ត្រូវទុកទ្រព្យឲ្យនៅទំនេរទេ ។ បុគ្គលណាចាយវាយប្រើប្រាស់ទ្រព្យសម្បត្តិចិញ្ចឹមខ្លួន និងមាតាបិតាជាដើម បុគ្គលនោះ
ឈ្មោះថាកាន់យកនូវប្រយោជន៍នៃទ្រព្យនោះទុកបាន ។ បើប្រើបា្រស់ទ្រព្យក្នុងផ្លូវឥតប្រយោជន៍ ដូចលេងល្បែងភ្នាល់
និងផ្គាប់ផ្គុនស្រីជាដើម ឈ្មោះថាមិនកាន់យកនូវប្រយោជន៍នៃទ្រព្យនោះឡើយ ។

          ចិញ្ចឹមមិត្តសម្លាញ់ឲ្យបានសុខ គឺថាយើងរើសយកតែកល្យាណមិត្ត ឯបាបមិត្ត យើងមិនត្រូវចែកចាយឲ្យទេ ត្បិតអី
អាសេវនធម៌ជារឿងធំបំផុតនៃជីវិតមនុស្សយើង សូម្បីតែព្រះពុទ្ធជាម្ចាស់សំដែងក្នុងមង្គលសូត្រ៣៨ប្រការ ក៏ចាប់យកការសេពគប់ជាមុនដែរ ដូចបទថា អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា ជាដើម ប្រែសេចក្តីថា ចូរអ្នកកុំសេពគប់នឹងមនុស្សពាល ឲ្យសេពគប់តែបណ្ឌិត ទើបសន្មតថាជាមង្គលគឺសេចក្តីចម្រើន។ ហេតុនេះបានជាព្រះអង្គឲ្យសង្គ្រោះតែមិត្តដែលអាចពឹងពាក់ ឬជួយធុរៈយើងគ្រប់ពេលវេលាក្នុងគ្រាក្រ ។

          ចំណាយទ្រព្យសម្បត្តិ កំចាត់អន្តរាយដែលកើតពីហេតុផ្សេងៗនោះ គឺបំបាត់អន្តរាយដែលកើតអំពីភ័យគ្រប់យ៉ាងមានអគ្គីភ័យ ភ័យអំពីភ្លើងឆេះ ចោរភ័យ ភ័យអំពីចោរលួច ឧទកភ័យ ភ័យអំពីទឹកលិចជាដើម ដោយកម្លាំងទ្រព្យដែលអាចចាត់វិធានការការពារយ៉ាងម៉ឺងម៉ាត់ មិនឲ្យកើតឡើងបាន ។

          ត្រូវជួយសង្គ្រោះញាតិ ទៅតាមលំដាប់ថ្នាក់ក្នុងជួរទាំងសង្ខាងដែលហៅថាញាតិពលី ។ ត្រូវធ្វើបដិសណ្ឋារៈដ៏ល្អចំពោះភ្ញៀវដែលមកសំណាក់ក្នុងផ្ទះរបស់ខ្លួន ហៅថា អតិថិពលី ។ ត្រូវធ្វើបុណ្យឧទ្ទិសផលដល់បុព្វបុរសទាំងឡាយ មានមាតាបិតាជាដើម ដែលចែកឋានទៅកាន់បរលោកហើយ ហៅថា បុព្វប្បេតពលី ។ ត្រូវបង់ពន្ធដារជូនរដ្ឋតាមប្រពៃណីនៃច្បាប់ប្រទេសនីមួយៗ ហៅថា រដ្ឋពលី ។ ទេវតាដែលជាសម្មាទិដ្ឋិរក្សាគ្រប់គ្រងលោកធាតុទាំងមូល ឲ្យតាំងនៅក្នុងសេចក្តីសុខគ្រប់ទីកន្លែង ។ អ្នកម្ចាស់ទីកន្លែងត្រូវតែធ្វើបុណ្យឧទ្ទិសផលឲ្យតាមគតិនិយមចំពោះទេវតាទាំងនោះហៅថា ទេវតាពលី ។ សមណព្រាហ្មណ៍ដែលប្រកបដោយសីលាចារវត្ត ជាអ្នកបំពេញកិច្ចខាងផ្លូវសាសនា ឬបំពេញសាធារណប្រយោជន៍ដល់មហាជនទូទៅ ក៏គួរទទួលឋានៈជាបុគ្គលដែលត្រូវគេគោរពបូជាដែរ ។

          ការធ្វើអត្ថាធិប្បាយអំពីឃរាវាសធម៌ទាំង ៤ប្រការ ដែលទាក់ទងទៅនឹងការបែងចែកទ្រព្យរបស់គ្រហស្ថ ក៏សមគួរដល់កាលវេលានឹងបញ្ចប់តែប៉ុណ្ណេះ សូមសាធុជនទាំងឡាយ ជួបប្រទះតែសេចក្តីសុខចម្រើនអស់កាលជានិរន្តរ៍តទៅ ។

        កាព្យរំលឹក

ឃរាវាសធម៌ ៤ប្រការ
ដែលព្រះសាស្តាទ្រង់សំដែង
បើអ្នកប្រព្រឹត្តយ៉ាងជាក់ស្តែង
អ្នកនោះរមែងជួបក្តីសុខ ។
បើមិនប្រព្រឹត្តឲ្យទៀងទាត់
គង់តែនឹងភ្លាត់ជួបក្តីទុក្ខ
ហិនហោចខ្លោចផ្សារតទៅមុខ
មិនបានក្តីសុខទេលោកអើយ ។

បញ្ចពិធកល្យាណី

បញ្ចពិធកល្យាណី
                នៅ​ ក្នុង​គម្ពីរ​ធម្មបទខុទ្ទនិកាយ​មាន​និយាយ អំពី​លំអ​ទាំង​ប្រាំ​ប្រការ​ របស់​ស្ត្រី​ពោល​គឺ មាន​ការ​រៀបរាប់​អំពី​លំអ​របស់​នាង​វិសាខា។​ លំអ​ទាំង​៥​នោះ​គឺ:

                        ១-​ កេសកល្យាណ : លំអ​សក់

                        ២-​ មំសកល្យាណ : លំអ​សាច់

                        ៣-​ អដ្ឋិកល្យាណ : លំអ​ឆ្អឹង​ លំអ​ធ្មេញ

                        ៤-​ ឆវី​កល្យាណ : លំអរ​សម្បុរ​ស្បែក

                        ៥-​ វយកល្យាណ : លំអ​វ័យ​ (ចាំ​សាច់​ ឬ​សាច់​ចាំ)។

            លំអ​សក់ : សក់​ជា​គ្រឿង​លំអ​របស់​ស្ត្រី ដែល​ស្ត្រី​ចូលចិត្ត​រៀបចំ​តុបតែង​វេញ ក្រង​ បួង​ អ៊ុត លាប​ប្រេង​ឲ្យ​រលើប​ក្រអូប​ ដើម្បី​លើក​សម្រស់​ និង​សោភ័ណភាព​របស់​នារី ឬ​ស្ត្រី​ឲ្យ​កាន់​តែ​ល្អ​ប្រកបដោយ​ការ​ទាក់ទាញ និង​ចាប់​អារម្មណ៍​ពី​មនុស្ស​ដែល​នៅ​ជុំវិញ។

ឧទាហរណ៍​ នៅ​ក្នុង​រឿង​កាកី​ទំព័រ​​៦​ថា​ កាយ​កើត​អស្ចារ្យ អំពី​ផ្កា​កា​ ណិកាសោភី​ ភក្ដ្រាសោភ័ណ​ ដូច​ចន្ទបូណ៌មី​ សក់​ដូច​ភមរី រលើប​ខ្មាញ់ខ្មៅ។ មាន​កំណាព្យ​មួយ​ទៀត​ក៏​បាន​បញ្ជាក់​អំពី​សក់​របស់​នារី ដែល​នាំ​ឲ្យ​បុរស​ចាប់ចិត្ត​ស្នេហា​ដែរ​ថា សក់​វែង​អន្លាយ​រំសាយសព្វ ធុំក្លិន​ទឹកអប់​ស្រស់​វរលក្ខណ៍​ ឃើញ​ភ្លាម​ចិត្ត​រៀមប៉ង​ស្ម័គ្រ តើ​ស្រស់​វលក្ខណ៍​ស្ម័គ្រ​បង​ទេ?”

            លំអ​សាច់​ : ការ​ថែរក្សា​សាច់​ឲ្យ​ល្អ គឺ​ជា​ចំណង់ចំណូល​ចិត្ត​របស់​ស្ត្រី​គ្រប់​សម័យ​កាល​ទាំងអស់។ ដូច​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​គេ​ថា​នារី​ ឬ​ស្ត្រី​មាន​សាច់​ល្អ ព្រោះ​បាន​ត្រាំ​ទឹកដោះគោ។ ការ​បន្ទុំ​សាច់​ពេល​ចូល​ម្លប់​របស់​នារី​ជំនាន់​ដើម។​ ឧទាហរណ៍ សម្រស់​សាច់​របស់​នាង​កាកី​ទំព័រ​៧​ថា ថ្ពាល់​ទាំង​សងខាង​ដូច​ផ្លែ​ម៉ាក់ប្រាង​ បំព្រង​ផង់ផូរ​ នាសាសមសល់ ដូច​កលគំនូរ​ ជាង​ចេះ​គន់គូរ​ សួន​សម​សោភា។

            លំអ​ឆ្អឹង : ជាពិសេស​បញ្ហា​ធ្មេញ​ល្អ​ ធ្មេញ​ត្រឹម។ ដូច​បទចម្រៀង​បុរាណ​ច្រៀង​ថា​ សារិកា​កែវអើយ សារិកា​កែវកើច បង​លោម​ឲ្យ​សើច​ ចង់​ឃើញ​ជើង​ធ្មេញ​ បង​គន់​ជើង​សក់​រត់ជួររមេញ បង​គន់​ជើង​ធ្មេញ​ត្រឹម​ដូច​គេ​ក្រី។​ ឯ​លំអ​ធ្មេញ​របស់​នាង​កាកី ក៏​អ្នក​និពន្ធ​បាន​បញ្ចេញ​ទឹក​ដៃ​តាម​រយៈ​កំណាព្យ​ថាធ្មេញ​ខ្មៅ​រលីករលង​ប៉ផ្លេក​ ដូច​និលរតនា​កកប​ល្អ​លន់ គូរគន់​ដូចនា ត្របកបទុមា​ រាយរីក​ស្រស់ស្រី។​ រីឯ​រឿង​រាមកេរ្តិ៍​ខ្សែ​៤​ ទំព័រ​២៥ បង្ហាញ​អំពី​ធ្មេញ​នាង​សីតា ថា ចាំ​ធ្មេញ​ខ្មៅ​ជិត ដូច​អ្នក​ប្រកិត​និលរត្ន័​ថ្លៃ​ បង​គន់​សំគាល់​នៃ​អម្បាល​រូប​ដ៏​ប្អូន​បង

            លំអ​សម្បុរ​ស្បែក : នារី​តែង​ប្រាថ្នា​ចង់​បាន​សម្បុរ​ស្បែក​ល្អ។ ទំនៀម​ទំលាប់​បុរាណ​បាន​ឲ្យ​កូន​ស្រី​ចូល​ម្លប់ តាំង​ពី​ពេល​ដែល​នាង​ចាប់​មាន​រដូវ​គ្រា​ដំបូង ដើម្បី​បន្ទុំ​សម្បុរ​ស្បែក​​ឲ្យ​ភ្លឺ​ថ្លា​ផូរផង់។ នារី​ចូលចិត្ត​ពាក់អាវ​ដៃ​វែង​ គឺ​កុំ​ឲ្យ​ត្រូវ​កំដៅ​ថ្ងៃ ដើម្បី​ឲ្យ​សម្បុរ​ស្បែក​បាន​ល្អ។ ឧទាហរណ៍ ក្នុង​រឿង​ទំព័រ​២៥​ក៏​បាន​បញ្ជាក់​​អំពី​សម្បុរស​របស់​នាង​​សីតា​ដែរ​ថាបង​ចាំ​សម្បុរ​ប្អូន​ជិត​ ក្រៃលែង​ស្រលិត​ លឿង​ខៀវ​ដ៏​កន្លង វា​​ប្លែក​សម្បុរស​នោះ​ដ៏​បី​ដង​ មួយ​ថ្ងៃ​ផ្សឹងៗ​បំព្រង​ទុំ

            លំអ​វ័យ: ស្ត្រី​ដែល​មាន​អាយុ​ច្រើន​ហើយ តែ​សាច់​នៅ​តែ​ល្អ​ ដែល​គេ​ហៅថា​​ចាំ​សាច់​ ឬ​សាច់​ចាំ។ ដូច​កនាង​វិសាខា ទោះ​ជា​មនុស្ស​អាយុ​ច្រើន​ទៅ​ជា​ជីដូន​របស់​គេ​ទៅ​ហើយ ក៏​សាច់​នៅ​តែ​ល្អ​ស្មើ​នឹង​ចៅ​របស់​គាត់​ដែរ។ ជា​ធម្មតា​វ័យ​របស់​មនុស្ស​មាន​៣​ គឺ​បឋម​វ័យ​ មជ្ឈិមវ័យ​ និង​បច្ឆិមវ័យ។ គឺ​យាយ​ វិសាខា​ឋិត​ក្នុង​បច្ឆិមវ័យ​ទៅ​ហើយ ក៏​សម្រាប់​របស់​គាត់​នៅ​តែ​ល្អ​ មាន​ន័យ​ថា​ សាច់​នៅ​តែ​ល្អ ស្រដៀង​នឹង​សាច់​ចៅៗ​ស្រីៗ​របស់​គាត់​ដែរ។ នេះ​ជា​បំណង​ប្រាថ្នា​របស់​នារី និង​ស្ត្រី​ទូទៅ​ដែល​តែង​ចង់​បាន​រូបរាង​ឲ្យ​ល្អ​ដូច​នាង​វិសាខា ដូច​ពាក្យ​ដែល​នារី​ ឬ​ស្ត្រី​តែង​ធ្វើ​កការ​បួងសួង​ថាមាន​តំរិះ​ដូច​នាង​អមរា…”

ជា​ការ​ពិត​ណាស់​ ធម្មជាតិ​​នៃ​មនុស្ស ក៏​ប្រកប​ដោយ​ការ​ប្រែប្រួល​ទៅ​តាម​សច្ចភាព​​ថា​ កើត​ ចាស់​ ឈឺ​ ស្លាប់។ ដូច​កំណាព្យ​គុក​កាម​កិលេស​ថា ឃើញ​ធ្មេញ​សណ្ដក​ ស្បែក​ចេះ​តែ​សក ភ័យខ្លាច​ឆាប់​ចាស់​ ថ្ពាល់​ចេះ​តែ​ខូង​ ភ្នែក​រូង​រហ័ស ក្មេង​សោះ​ប្ដូរ​ផ្លាស់​ ជាចាស់​ទៅ​ហើយ…”កើត​ ស្លាប់​ទៅ​មក​ ដូច​ទឹក​រលក អន្ទោល​តាម​គ្នា​ មួយ​ងើប​លិច​ទៅ​ ឥត​នៅ​រេរា​ មួយ​ទៀត​ងើប​ជា​រលក​កម្មផល

ដូចនេះ​ចំពោះ​លំអ​ស្ត្រី​ទាំង​៥​ដែល​បាន​រៀបរាប់​មក​នេះ​ ក៏​តែង​ប្រែប្រួល​ទៅ​តាម​ត្រៃ​លក្ខណ៍​យ៉ាង​ទៀងទាត់​ពិតប្រាកដ៕

សុភាសិត

សុភាសិត
GñkTaMgBYgnwgeKarBeyIgmñak; luHRtaEteyIgeKarBGñkTaMgBYg
All for one, one for all.
dMNwgGaRkk;pSBVpSayrh½sNas;
Bad news travel fast.
bTBiesaFn_ KWCaRbPBéncMeNHdwg
Experience is the mother of wisdom.
Elahit rEmgxab;CagTwk
Blood is thicker than water.
crit KWCavasna
Character is destiny.
rbs;EdlcaMgepøk² minEmnsuTæEtmasTaMgGs;eLIy
All that glittes is not gold.
):an;EdltUcrEmgdaMTwkqab;BuH
All little pot is soon hot.
manEtqµaeT EdlGacsmwøgmuxesþc
A cat may look at a king.
TINaEdlmanbMNgTIenaHEtgEtmanmeFüa)ay
Where there is a will there is a way.
CBööaaMgmanRtecok
Walls have ears.
kalNamanCIvitrs;enA esckþIsgÇmRtUvEtman
When there is life, there is hope.
GñkEdlRBHGaTieTBRsLaj; Etgqab;søab;BIekµg
Whom the gods love die voung.
kUnekµg KWCa»BukmnusSFM
The child is father of the man.
kalRbwgERbgedayKµancMeNHdwg cat;TukCaesHdac;begðol
Zeal without knowledge is a run away horse.
Bt;edImeQITan;enAtUc
You can not teach an old dog new tricks.
dMedkTan;enAekáA
Strike while the iron is hot.
GñkmanminEdlcat;TuknrNamñan;Camitþrbs;eKeT
The rich knows not who is his friend.
eBlEdlggWtbMput KWmuneBleTobPWø
The darkest hour is before dawn.
eBlevlaCamasR)ak;
Time is money.
tk;² eBjbMBg;
The bird makes its neast little by little.
RBYjmYy)aj;)anstVBIr
To kill two birds with one stone.
eBlevlanigExSTwk \trg;caMGñkNamñak;eLIy
Time and tide wait for no man.
rnab;)ak;ykrnab;CYs ÉsMdIRCulhYsminGacCYs)aneLIy
Things done can not be undone.
PaBs¶at;es¶om KWmandémøesIµnwgmas
Silence is golden.
Kan;EtCitritEtq¶ay
So near and yet so far.
faRsYlCageFVI
Easier said than done.
FugTeTeFVIB¤sUrxøaMgNas;
Empty vessels make the most sound.
esckIþelaPln; rEmgnaMmkenAkIþvinas
Grasp all, lose all.
KtIbNiÐtrEmgyl;dwgnUvKMnitdUc² Kña
Great minds think alike.
cMeNHviC¢aKWCav½yéncitþKMnit
Learning is the age of mind.
kareronecHdwgbniþcbnþÜc CaRbPBénerOgeRKaHfñak;mYy
A little learning is a dangerous thing.
PaKh‘unnigcMENkKWdUcEtKña b¤ mYydMbr nigbYn
Share and share alike.
Tal;EteXIjeTIbeCO
Seeing is believing.
GnuvtþeRcInkarNaeFVI[kan;Etyl;c,as;kaln+uH
Practice make perfece.
Xøatq¶ayNaycitþ
Our of sight, our of mind.
karBarRbesIrCagBüa)al
Preventine is better than cure.
cUrTTYlykrbs;TaMgLayNaEdlva)anmkdl;cMeBaHxøÜn b¤ eKbbYlkMu[xan ebIeK)ankMu[eTA
Take things as they come.
erobkarqab;kalNa KWqab;søab;kaleNaH
Early wed, early dead.
suIedIm,Irs; kMurs;edIm,IsIu
Eat to live, not live to eat.
GMNac;KWc,ab;
Might is right.
swøkeQIRCuHminq¶ayBIKl;
Like father, like son.
cMeNHviC¢a Ca GMNac;
Knowledge is power.
kargar Ca sRms;énCIvit
Business is the salt of life.
KitmuncaMKUrCaeRkay
Look before you leap.
rbs;Edl)anmkedaygay vak¾gayvinaseTAvijEdr
Easy come, easy go.
mnusSdb;citþk¾db;Edr
Every one to his taste.
kMuvinicö½ymnusStamlkçNHxageRkArbs;eK
Don’t judge a person by his looks.
suPasitCaTUeTA minsUvxus
Common proverbs seldom lie.
eBRCGackat;eBRC)an
Diamonds cut diamonds.
EqáRBUsBMuEdlxaM
Barking dogs seldom bite.
sRms;RKan;EtCa]bkrN_bMP½n;EPñkb:ueNaH
Beauty is only skin-deep.
suxcitþsMu kMu[EtlYc
Better beg than steal.
GVIEdleyIgeBjcitþnwgeFVIehIy GIVenaHsuTæEtRsYl
What we do willingly is easy.
dMrIeCIgbYnenAEtPøat; GñkR)aCJecHsÞat;Kg;manePøc
The wisest man may faulf.
RbeyaCn_xøÜnÉgKitmun eTIbKitRbeyaCn_GñkdéT
Yourself first, others afterward.
niyayeRcIn xuseRcIn
Talk mich and errer much.
CBa¢aMgmanRtecok
Walls have ears.
dMe)AminQWkMuykeQIcak;
Wake not a sleeping lion.
smIþGaccgkmnusS)an
Words bind man.
BMumanGIVfIµeT enAeRkamBnWøRBHGaTitü
There is nothing new under the sun.
dMrIgab;kMuykceg¥r)aMg
There is no fence against ill forture.
kULabEtgmanbnøa esñhaEtgman]bs½KÁ
There is no rose withuor a thorn.
eRcIneBk nigminTan;RKb;RKan;KWGaRkk;dUcEtKña
Too much is as bad as not enough.
GUsb¤sSIbRBa©ascug
To put the cart before the horse.
rkR)ak;)anticEtgEbkR)aCJa rkR)ak;eRcInkalNaLb;sti
Penny wise, pound foolish.
esckIþcab;epþImy:agNa cugbBa©b;k¾y:agenaHEdr
Such beginning, such end.
putbMNul )anesckIþfa puteRKaHfñak;
Out of debt, out of danger.
KñanGVImYyEdll¥\tex©aHenaHeT
No one is perfect.
enOymun RsNukeRkay
No gains without pains.
manR)ak;KWmanGVI² TaMgGs;
Money makes the mare go.
PMñmYyx<s;rEmg enAmanPMñmYyx<s;CagenHeTAeTot
Much would have more.
R)ak;ecHniyay
Money talk.
esñhaxVak;EPñk b¤ Xøanq¶aj;RsLaj;l¥
Love is blind.
RsLaj;´tic² KWmann½yfaRsLaj;´)anyUr
Love me little, love me long.
rs;edIm,Ieron nigeronedIm,Irs;
Live and learn.
kargarrbs;mnusSral;Kña KWBMuEmn)andl;kargarrbs;buKÁlNamñak;eLIy
Everybody’s business is nobody’s business.
CagminekItbenÞasEdk
Bad workman always blams his tools.
eRkayBIePøog emXRsLH
After rain comes fine weather.
RKb;y:agEdldMeNIrkareTA)anl¥ KWmann½yfaCacugbBa©b;vaBitCal¥
All is well that ends well.
sil,HrEmgsißtenA)anyUrlg; rIÉCIvitrEmgBMusißtenA)anyUreLIy
Art is long, life is short.
mitþl¥ KWmitþecHCYyKñakñúgRKamanGasnñ
A friend in need is a friend indeed.
dMbUnñanl¥KWmantémøBMuGackat;éfø)an
Good advice is beyond price.
eKxøacEtEqáminecHRBus nigTwknwgEtb:ueNÑaH
Beware of a silent dog and still water.
sRms KWsßitenARtwmEtRkEsEPñkénGñkXøaMemIlEtb:ueNÑaH
Beauty is in the eye of the beholder.
kMupáab;bMBg; rg;caMTwkePøog
Don’t empty jars before it rains.
RKb;kUnkMeLaHenAeBlerobkarKWCaesþcmYyGgÁ
Every groom is a king at home.
GMeBIGaRkk; KWbRgáabedayGMeBIGaRkk; b¤ bnøamutykbnøaCYs
Evil curses evil.
RKb;cMNuc EtgmancMNucexµArbs;va
Every white has its black.
emFavIEdlBUEk KWCaGñkEdlBUEkxagkuhk
A good lawyer must be a great liar.
mYyCIvitmnusS P½BVsMNagmanEtmþgb:ueNÑaH
Fortune knocks only one.
RsacUlxøÜnkalNa karBitecjkaleNaH
I wine there is truth.
kMLaMgR)aCJa RbesIrCagkMLaMgkay
Wisdow is better than strength.
BaküsMdIGaccgmnusS[Cab;)an
Words bind men.
eFVIGVIeFVI[ehIy
Never do things by halves.
GñkbMerImñak;BMuGacpÁab;citþecAhVayBIrnak;[RtUvcitþeLIy
No man can serse two masters.
KµanGVIesaH )anplmkKWTeT
Nothing comes of nothing.
KµandMNwgmann½yfadMNwgl¥
No news is good news.
RtIs¥úyEtmYy KWs¥úymYykRnþk
One rotten apple injures its neieghbours.
ebIykRbBnæRtUvyk[cMéf¶esAr_ kMuykenAéf¶GaTitü
Choose your wife on Saturday, not on Sunday.
BnüaeBlnaM[maneRKaHfñak; b¤ cMNIq¶aj;kMuTuEs¥k
Delay are dangerous.
esckIþBüayamedayKµµµancMeNHdwg eRbob)annwgesHdac;begðor
You can’t please everyone.
tNðaEtgekIteLIgxøaMgcMeBaHyuvv½y nigGñkpwkRsa
Wine and youth increase love.
ebIcg;)andMbUnµanl¥ etagsYrcas;RBwTæacarü
If you wish a good advice, ask the old man.
esñhatk;Rkhl; Gac;qab;rlt;eTAvij
Hot love soon cool.
Xøan h‘an eqøIy
Hungry man is an angry man.
GñkEdlecHs,f GñkenaHk¾ecHPrEdl
He that will swear, will lie.
esckIþsøab;minmankMNt;eBlevlaeLIy
Death keeps no calendar.
sac;s¥úyTaMgGs;EtgkøindUc² Kña
All bad flesh smells alike.
sk¾dUcexµA rlt;ePIøgeTAvadUcEtKña
All cats are grey in the dark.
kalNamnusSBIrnak;eQøaHKñaedaysarrbs;GVImYyenaH GñkTIbI nwg)anTTYlpledaysarrbs;enaH
Two dogs fight for a bone, and a third runs away with it.
minEdlmanEpSgehIyKµanePIøgenaHeLIy
There is no smoke without fire.
kMhwgKµµanEPñkeLIy
Anger has no eyes.
minecHesaH RKan;ebICagecHminc,as;las;
Better untaught than ill taught.
rBwséd épÞEq¥t
Busy hands will fill the mouth.
kat;Twkmindac; kat;sac;min)an
Blood is thicker than water.
R)ak;CalIxitqøgEdnskl
Money is a passport to everything.
sU‘yWtRbesIrCagGt;esaH
Better late than never.
fµEdlremol minduHEsøeLIy
A rolling stone gathers no moss.
Rbjab;Nas; xusNas;
More haste less speed.
snSwm² kMubMe)al
Little and often fills the purse.
ePøogtUceFVI[s¶b;xül;xøaMg
A little rain lays much dust.
GñkNaRsLaj;´ RsLaj;Eqá´ b¤ Xøan;q¶aj;RsLaj;l¥
Love me love my dog.
GñkEdlsþab;EtkNþwgmYy EtgB¤EtsemøgmYy
One should hear both sides of question.
suxPaBRbesIrCagRTBüsm,tiþ
Health is better than wealth.
)anmYyRbesIrCag)anBIrEdlBuMTan;)an
A bird in the hand is worth two in the bush.
samKIÁCakmøaMg
Many hands make light work.
sMerccMNucmYyTan;eBl KWcMeNj)anmYyry
A stitch in time saves nine.
stVRtecokkaMEtmYy minGaccat;TutfaCardUvedImqñaM)aneLIy
One swallow does not make a summer.
CYyxøÜnÉgsineTA eTIbRBHCYyCaeRkay
God helps him who helps himself.
gaykuhkNas; mnusSEdlmkBIcMgay
Travellers  from a far can lie with impunity.
KMnitBIrRbesIrCag KMnitmYy
Two heads are better than one.
esckIþBüayam rEmgEtg)ansMerc
Practice makes perfect.
TwkmYytMNk;cugeRkayb:ueNÑaHGaceFVI[TwkkñúgepIgehorecj)an
It’s the last straw that breaks the camel’s back.
EqáminsIusac;EqáKñavaeT
Dog doesn’t eat dog.
ButRKUkMuRtab; c,ab;RKUcaMyk
Do as he said, but not as he did.
kargarFMdMu minEdlsMerc)ankñúgryHeBld¾xøI)aneLIy
Rome was not built in a day.
citþmindac; eFVIesþcminekIt
No cross, no crown.
ecAhVayfIµ vin½yk¾fIµ
New lords, new law.
KµanGVIs¶Ütrh½sCagTwkEPñkeLIy
Nothing dries sooner than teart.
ral;sRgÁam manEtsnþiPaBeTEdlCacugbB©ab;rbs;va
Of all wars, peace is the end.
karGnuvtþn_ KWCaRKUd¾l¥bMput
Practice is the best master.
RbeTsmanb:unµan c,ab;Tmøab;k¾manb:uNwÑgEdr
So many countries, so many customs.
kUnTahanCaGñkRbyuTæ ÉemCavirburs
Soldiers fight, and kings are heroes.
qab;TMu k¾qab;s¥úyrlYyEdr
Soon gotten, soon rotten.
cb;
The end

ស្សនៈសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

ស្សនៈសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត
គង់ សម្ភារ ប្រមូលចងក្រង
ព្រះមុនីកោសល្យ សូរ-ហាយ ពិនិត្យកែសម្រួល

ផ្សាយចេញពី បណ្ណាល័យនិស្សិត ន.វ,
ព.ស ២៥១៥ គ.ស ១៩៧១

វិចារណកថា
ប្រាំបួនទាល់ ដល់ទាល់ កុំឲ្យតែទាល់គំនិត


១-សូមសេចក្តីប្រាថ្នារបស់សាធុជនប្រុសស្រី បានសម្រេចផលតាមបំណង ដែលបានធ្វើ បុណ្យឧទ្ទិសថ្វាយព្រះរាជកុសលចំពោះសម្តេចព្រអសង្ឃរាជ ព្រះនាម ជួន-ណាត ។

២-ទស្សនៈនៃសម្តេចព្រះសង្ឃរាជនេះបើកម្ពោជិកណាមួយអានហើយ នឹងផ្តល់នូវសេចក្តី អង់អាចក្លាហាន ស្រលាញ់ការសិក្សា ឬ ប្រកបកិច្ចការទាំងពួងមិនខាន ។

៣-សម្តេចព្រះសង្ឃរាជ មិនមែនអ្នកប្រាជ្ញខាងអក្សរសាស្ត្រមួយមុខទេ តាមពិតព្រះអង្គ ជាអ្នកប្រាជ្ញច្រើនមុខ (ពហុវិជ្ជា) ។

៤-ការចេះដឹងនៃព្រះអង្គ ជាកាចេះដឹងទាំងពីរផ្លូវ ដែលរកបុគ្គលណាក្នុងសតវត្សនេះ ប្រៀបផ្ទឹមពុំបាន សូម្បីទេវតាក៏ក្រាបថ្វាយបង្គំព្រះអង្គដែរ ។

៥-អ្នកប្រាជ្ញ សូម្បីរាងកាយទ្រុឌទ្រោមជិតដល់នូវមរណភាពហើយក៏ដោយ លោកក៏ មិនព្រមបោះបង់ការងារដ៏ប្រសើររបស់លោកឡើយ ព្រោះលោកយល់ច្បាស់ថា សេច
ក្តីស្លាប់ជាធម៌មិនទៀង។

៦-ផ្លូវដែលសម្តេចទ្រង់យាង គឹតាមមាគ៌ាព្រះពុទ្ធជាម្ចាស់ឥតខ្ចោះ ។

៧-ការសោយព្រះទីវង្គតនៃសម្តេច ប្រៀបបាននឹងការរលត់នៃដួងព្រះអាទិត្យនិងព្រះ
ចន្ទ្រ័ ។

៨-អ្នកប្រាជ្ញច្រើនរូបបានពោលថា «សម្តេចព្រះសង្ឃរាជ បានយាងចូលទីវង្គតក្នុង សមរភូមិ» ខ្លះទៀតថា «ការសោយទីវង្គតនៃព្រះអង្គប្រៀបបាននឹងដាច់ចរន្ត អគ្គិសនីយ៍»

៩-មែនពិត អ្នកប្រាជ្ញរមែងគិតចំពោះសេចក្តីលំបាករបស់អ្នកផង សូម្បីដឹងថារូបអាត្មា
អញត្រូវម្រឹត្យុចាប់ទាញព្រលឹងឥឡូវនេះហើយ ក៏លោកមិនបា្រប់គេ ព្រោះខ្លាចគេលំ បាកដោយសារខ្លួនលោក ។

១០-ការសោយទីវង្គតនៃសម្តេច បានធ្វើអោយផែនដីនេះរញ្ជួយឥតឧបមា ។

១១-បណ្ឌិតកាលមានជីវិតរស់នៅ មិនសូវញ៉ាំងចិត្តអ្នកផងអោយគោរពកោតខ្លាចស្ញប់ ស្ញែងប៉ុន្មានទេ លុះដល់រលត់សង្ខារ សូម្បីតែសត្រូវលោកក៏ចុះចាញ់ គោរពគុណធម៌ របស់លោកដែរ កុំនិយាយឡើយពីសាមញ្ញជន ។

១២-មានប្រយោជន៍អ្វីក្នុងការបួសហើយមិនសិក្សានូវមុខវិជ្ជាផ្លូវលោក ផ្លូវធម៌ និងមិន គោរពតាមព្រះពុទ្ធោវាទផង? ដូចជនពុករលួយ មានប្រយោជន៍អ្វី? បានគ្រាន់តែ ចង្អៀតសង្គម និង ខូចកិត្តិយសសង្គមប៉ុណ្ណោះ ។

១៣-អ្នកណាបួសហើយដឹកនាំគេអោយស្គាល់ផ្លូវល្អអាក្រក់ ពោលគឺបានសិក្សាគម្ពីរ ដីកានូវវិជ្ជាផ្សេងៗហើយប្រព្រឹត្តត្រឹមត្រូវល្អ អ្នកនោះទើបឈ្មោះថាអ្នកបួសត្រូវតាម សមណភេទ ... ព្រោះថាព្រះពុទ្ធសាសនាដែលរុងរឿងទៅកើត មកពីអ្នកបួស បើអ្នក ដឹកនាំឱនថយ សាសនាក៏ចុះតាមនោះដែរ ដោយហេតុថា របស់អ្វីក៏ដោយក្នុងលោក នេះដែលមនុស្សមិនបង្កើត?

១៤-ឱក្មួយកំសត់អើយ! អ្នកមិនទាន់បានរៀនសូត្រសោះ កើតក្នុងសម័យអក្សរសាស្ត្រ យើងផុសឡើងវិញនេះ រាត្រីទាំងឡាយចេះតែធ្វើគមនាការជានិច្ច រូបអ្នកនឹងនៅក្នុង ហ្វូងអនក្ខរជន ប្រៀបដូចជានៅក្នុងគុហារងងឹតសូន្យសុង ។
កាលបើយើងគិតឃើញដូច្នេះហើយ យើងគួរនាំគ្នាបង្ហាត់បង្ហាញកូនក្មួយក្នុងពេល ឥឡូវនេះទៅ ឲ្យសមតាមគោលបំណងនៃរបបសាធារណរដ្ឋខ្មែរយើងដែលអាចអោយ កូនខ្មែរចេះអក្សរគ្រប់ៗគ្នាព្រោះថា ៖

១៥-កូនមានគុណគាប់តែម្នាក់ ជាកូនប្រសើរ កូនល្ងង់រាប់រយមិនប្រសើរទេ ដូចព្រះចន័្ទ តែមួយដួងអាចកំចាត់ងងឹតអន្ធការបាន កងតារាទាំងឡាយ កំចាត់ងងឹត មិនបានឡើយ ។
(
ស្រីហិតោបទេសភាគ១ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)

១៦-បណ្តាកូនបីពួក គឺកូនមិនទាន់កើតមួយពួក កូនកើតហើយស្លាប់ទៅវិញមួយពួក និងកូនល្ងង់មួយពួក កូនពីរពួកខាងដើមជាកូនគាប់ប្រសើរ ពួកកូនទីបីមិនប្រសើរ ឡើយព្រោះថា កូនពីរពួកខាងដើមធ្វើទុក្ខព្រួយតែម្តងក៏អស់ទៅ ឯពួកកូនក្រោយទីបី ធ្វើទុក្ខមាតាបិតាឲ្យលំបាកគ្រប់ជំហានជើង ។
(
ស្រីហិតោបទេសភាគ១ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)

១៧-ការកើតឡើងនៃមនុស្សងាយណាស់ តែការធ្វើខ្លួនអោយទៅជាមនុស្សម្នាក់នឹងគេ មិនងាយទេ តោងប្រឹងប្រែងព្យាយាមទើបបានសម្រេច ។

១៨-ក្តារម្ឈូសគេធ្វើសំរាប់ដាក់សព ។ រីឯសុភមង្គលសំរាប់តែជនណាដែលចេះក្រេប ជញ្ជក់គ្រប់កាលៈទេសៈ។

១៩-អ្នកធ្វើខ្ញុំបំរើគេ តែងធន់ទ្រាំលំបាកដោយត្រជាក់ ដោយខ្យល់និងដោយកំដោះថ្ងៃ ឥតបានប្រយោជន៍អ្វីសោះ, ឯអ្នកប្រាជ្ញខំបំពេញតបៈ បើទុកជាលំបាក គង់បានសេច ក្តីសុខជាផល ។
(
ស្រីហិតោបទេសភាគ២ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)

២០-ការតាំងខ្លួនមិនអោយជាខ្ញុំគេ តែងបានផលជាសុខដល់ជីវិត, បើជនណាព្រមនៅ ក្នុងអំណាចគេ ជននោះឈ្មោះថាមានជីវិតរស់ ដូច្នោះតើ ជនបែបណាវិញហ្ន៎ដែល ឈ្មោះថាស្លាប់?
(
ស្រីហិតោបទេសភាគ២ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)

២១-ជនអាប់ឥតប្រាជ្ញា សំរាំងខ្លួនហើយសំរាំងទៀត ទុកបំរុងគ្រាន់តែបំរើជនដទៃជា
នាយ ព្រោះប្រាថ្នាទ្រព្យ ដូចស្ត្រីផ្កាមាសតុបតែងខ្លួនឲ្យល្អ ទុកសំរាប់តែបុរស ។
(
ស្រីហិតោបទេសភាគ២ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)

២២-ព្រះពុទ្ធជាម្ចាស់ជួយយើងបាន លុះណាតែយើងជួយខ្លួនឯងផងដែរ ។

២៣-ការដែលគេមកសុំសន្លឹកឆ្នោតពីយើង គេលុតជង្គង់ដល់ធរណី ព្រោះតែគេចង់ ស៊ីថ្លើមយើង ហើយដល់គេបានសន្លឹកឆ្នោតហើយ គេធាក់ធរណីបោលលែងមកក្បែរ យើងទៀត តើយើងត្រូវធ្វើដូចម្តេចហ្ន៎ទើបបានដូចចិត្តបំណង?

២៤-មនុស្សមិនត្រូវអួតអាងថា គ្មាននរណាបោកបានមួយជីវិតទេ តែត្រូវគិតកុំឲ្យគេ បោកបានច្រើនដងពេក ។

២៥-ការជ្រើសរើសអ្នកតំណាងយើង ពិបាកជាងការរើសកូនប្រសារត្រីភាគ មិនដូចជន ល្ងង់ពោលថា បោះអោយនរណាក៏ដូចនរណាដែរនោះទេ.....ព្រោះថា អាយុជីវិតនៃប្រទេសជាតិ ត្រូវផ្ញើនៅលើអ្នកតំណាងរបស់ផងយើងមួយផ្នែកធំ មិនគួរ យើងយកសំបកគ្រំមកទះលេងនោះទេ ។

២៦-ការដែលគេឲ្យយើងស៊ី មកតែពីគេចង់ស៊ីពីយើង ។

២៧-អ្នកប្រាជ្ញឆៅនៅក្រៅទីប្រជុំ អួតក្អេងក្អាងណាស់ សូម្បីតែព្រះក៏គេហ៊ានចោទ ឆ្លើយដែរ តែតាមពិតនៅទីជំនុំសូម្បីតែដៃស្ទើរមិនហ៊ានលើកផង កុំនិយាយឡើយទៅ ជជែកវែកញែករកការខុសត្រូវ! តើយើងត្រូវជ្រើសរើសជនប្រភេទណា អោយធ្វើជា ភ្នែកជាច្រមុះរបស់ផងយើង?

២៨-អ្នកប្រាជ្ញតែងណែនាំយុវជនឲ្យបែរមុខទៅរកសេចក្តីចំរើន មិនដែលណែនាំអោយ មនុស្សទៅរកសេចក្តីវិនាសទេ សូម្បីតែសត្រូវរបស់លោកក៏លោកនៅតែប្រោសប្រណី ជានិច្ច ដូចមហាត្មះគន្ធីអាអាទិ៍ ។

២៩-សម្តេចព្រះសង្ឃរាជជាម្ចាស់ ទ្រង់សោយព្រះទីវង្គតមែនពិត តែព្រះឧត្តមគតិនៃ ព្រះអង្គនៅរស់រវើកជានិច្ច ហើយរឹងរិតតែលេចឮគ្រប់ទិស មើលទៅសូម្បីតែព្រះឥន្ទ ក៏ស្ងើចសរសើរដែរ កុំថាឡើយតែអ្នកប្រាជ្ញសកលលោក ។

៣០-សេចក្តីល្អរបស់ព្រះអង្គ តែងប្រោសប្រណីមកលើទូលព្រះបង្គំយើងខ្ញុំករុណា បានធ្វើអោយបេះដូងខ្ញុំព្រះអង្គស្រពាប់ស្រពោននឹកព្រះអង្គលុះក្ស័យសង្ខារ ។

៣១-វត្តជាស្ថានមនោរម្យផង! ជាកន្លែងព្យាបាលរោគល្ងង់ខ្លៅផង! ជាកន្លែងដោះទុក្ខ សត្វកំព្រាតោកយ៉ាកផង និងជាកន្លែងរៀបចំកម្មវិធីទៅកាន់ឋាននិព្វាន្តផងនៃសត្វ លោកទួទៅ ។

៣២-ព្រះពុទ្ធសាសនាមានតំលៃរកប្រមាណមិនបានឡើយ, ព្រោះបានបង្រៀនមនុស្ស អោយស្គាល់ប្រភពនៃសេចក្តីសុខ សេចក្តីទុក្ខគ្រប់យ៉ាង...​ ។

៣៣-សេចក្តីប្រាថ្នារបស់ខ្ញុំមានតែម្យ៉ាងទេគឺ៖ សុំអោយអ្នកផងអាណិតមេត្តា, ទោះបី ដើរទៅទីណា កុំអោយមានឧបសគ្គរាំងរា លែងកំព្រាតោកយ៉ាកក្នុងទីនោះទៀត ។

៣៤-មុននឹងគេបោកមនុស្សណាម្នាក់ គេតែងធ្វើល្អនឹងអ្នកនោះមុនជាដរាប ។

៣៥-គ្រាន់តែឃើញជនដែលធ្វើល្អភ្លាមកុំអាលសរសើរថាជាមនុស្សត្រឹមត្រូវ តាមពិត ជនពុករលួយក៏វាចេះធ្វើបុណ្យហែកឋិនដែរ ដើម្បីបំបាំងអំពើពុករលួយរបស់វា ។ ដូច្នេះត្រូវពិចារណាអោយល្អិតល្អន់សឹមដាក់ជំនឿ ។

៣៦-ជនខ្លះយកសាសនាធ្វើជារនាំងដើម្បីបោកបញ្ឆោតយើងផង! ធ្វើពាណិជ្ជកម្មផង លាក់កំហុសផង ។

៣៧-ជនកំហិល គេធ្វើជាឈរឈ្មោះកសាងវត្តអារាម តាមពិត បែរជាយកទីនោះធ្វើ
ជាចេតិយឬ ម៉ុងសំរាប់កប់ខ្មោចគ្រួសារគេសោះ សូម្បីតែចន្លោះធ្វើផ្លូវដើរក៏គ្មានដែរ ។

៣៨-បើយើងអាណិតស្រលាញ់សាលាដំបូងហើយស្អប់ខ្លួនយើង មានរឿងអ្វីបន្តិច បន្តួចនាំគ្នាប្តឹងផ្តល់ចុះ កុំខ្ចីស្តាប់បុរាណភាសិតឡើយ ។

៣៩-គណៈកម្មការជាតិបានលើកព្រះអង្គជាព្រះអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការណែនាំ បកប្រែពាក្យខ្មែរ ព្រះអង្គទ្រង់បានជួយបកប្រែពាក្យខ្មែរតាំងពីដើមកំណើតខេមរយាន កម្មម្ល៉េះ...(គ.ខ) ។

៤០-ព្រះអង្គបានគាំទ្រជាទីបំផុត ចំពោះអង្គការខមរយានកម្មសិក្សា ក្រៅពីព្រះយោ បល់និងការបកប្រែពាក្យខ្មែរ ព្រះអង្គបានផ្តល់អត្ថបទជាច្រើនមកអគ្គលេខធិការដ្ឋាន អចិន្ត្រៃយ៍ខេមរយានកម្ម ដើម្បីលើកស្ទួយភាសាជាតិ និងទស្សនាវដ្តីខមរយានកម្មឲ្យ មានពន្លឺត្រចះត្រចង់គ្រប់ពេលវេលា...(គ.ខ) ។

៤១-បើយើងសោកស្តាយព្រះអង្គស្រលាញ់ព្រះអង្គ ត្រូវគោរពព្រះអង្គដោយគោរពតាម
ឱវាទ ឬ ទស្សនៈព្រះអង្គកុំបីឃ្លាត!

៤២- សម្តេចព្រះសង្ឃរាជ ជួន ណាត ជាព្រះអគ្គមហាបណ្ឌិតមួយព្រះអង្គក្នុងសតវត្ស ទី២០ ។

៤៣-ក្នុងពេលរស់នៅ ​ត្រូវខំប្រឹងធ្វើការដែលមានប្រយោជន៍កុំសំចៃកំលាំងទុកឡើយព្រោះ កំលាំងនោះបើអោយនៅស្ងៀមគង់តែត្រូវរិលរេចថយចុះរាល់ពេលដោយអំណាចជរា។ (សម្តេច ហួត តាត) ។

៤៤-បុគ្គលខ្វះសតិសម្បជញ្ញៈ រមែងស្រវឹងក្នុងលោក ជាប់ចិត្តនៅក្នុងលោក មិនចង់រើ ខ្លួនចេញចាកលោកនេះឡើយ (ព្រះមុនីកោសល្យ សូរ-ហាយ) ។

៤៥-អ្នកប្រាជ្ញតែងព្យាយាមបង្កើតសាមគ្គីធម៌គ្រប់ឥរិយាបទ (ព្រះមុនីកោសល្យ សូរ-ហាយ) ។

៤៦-ពុទ្ធវចនៈជាមាតាទស្សនវិជ្ជា,​ ជាមាតាសីលធម៌ និងជាមាតាវិទ្យាសាស្រ្ត...សំរាប់ មនុស្សទូទៅ ។

៤៧-ទស្សនៈនេះមានន័យថា ការបង្ហាញប្រយោជន៍ ការចង្អុលគ្រោះថ្នាក់, ការអប់រំសីលធម៌ និង ការណែនាំមនុស្ស អោយទៅរកត្រើយនៃសុភមង្គលក៏ថាបាន។

---------------------------
កថាទី១៖ ទស្សនៈចំពោះខេមរយានកម្មសិក្សា

សម្តេចព្រះសង្ឃរាជទ្រង់ មានព្រះយោបល់ទៅលើខេមរយានកម្មសិក្សាថា «ប្រទេសខ្មែរមានភ័ព្វសំណាងខ្ពង់ខ្ពស់បានទទួលឯករាជ្យវប្បធម៌រឹងរឹតតែច្បាស់លាស់ ថែមទៀត ពិសេសក្នុងវិស័យសិក្សាធិការជាតិចាប់តាំងពីកំណើតខេមរយានកម្មសិក្សា មក។ ជំហរវប្បធម៌ជាតិ ពឹងផ្អែកធំទៅលើអក្សរនិងភាសាខ្មែរក៏ដូចជាពឹងផ្អែកទៅលើ ខេមរយានកម្មនេះដែរ ដោយសារតែខេមរយានកម្មនេះ ត្រូវចាត់ទុកដូចជាយានផ្ទុក យកចំណេះវិជ្ជាជាភាសាបរទេស មកលាតត្រដាងផ្សព្វផ្សាយជាភាសាខ្មែរឲ្យជ្រាបដល់
ជម្រៅមជ្ឈដ្ឋាន មិនត្រឹមតែសិស្សានុសិស្ស គ្រូបាធ្យាយប៉ុណ្ណោះទេ ថែមទាំងដល់ប្រជា
ពលរដ្ឋគ្រប់ប្រភេទ គ្រប់វ័យថែមទៀតផង ។ តាមជំនឿជ្រះថ្លាពេញលក្ខណៈលើតំលៃ
និងមធ្យោបាយភាសាជាតិ ខេមរយានកម្មសិក្សាប្រាកដជាអាចបម្រើការរៀននិងការ បង្រៀនគ្រប់ភូមិសិក្សាទាំងទាបទាំងខ្ពស់ បានទាំងអស់ ។
ភាសាជាតិណាក៏ដូចជាជាតិណាដែរ តែងតែមានសភាពលក្ខណៈងាយស្រួលនិង លក្ខណៈពិបាកកប់នៅលាយឡំជាមួយគ្នាជាធម្មតា ។ ទុកជាមានសភាពលក្ខណៈ
ដូច្នេះក៏ដោយ ក៏ភាសានីមួយៗ តែងតែមានក្បួនច្បាប់របស់ខ្លួនទៅតាមសម័យកាល។ ការខិតខំតម្រិមតម្រង់គន្លងភាសាឲ្យបានត្រឹមត្រូវ មានឯកភាពនៅក្នុងរង្វង់ក្បួនច្បាប់ សុទ្ធ សមតាមបែបបទវិទ្យាសាស្ត្រពេញទីចាត់ទុកជាការពិបាកមួយដែលអាចបណ្តាល
មកអំពីការវិត្តន៍នៃសង្គមមនុស្ស តម្រួវមនុស្សឲ្យដើរលឿនមុនក្បួនច្បាប់ ឬ ដើរងាក ចេញពីក្បួនច្បាប់ ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិនិងឯកភាពជាតិ ឬក៏មកអំពីការមិន ចុះសម្រុងគ្នារវាងបែបចាស់និងបែបថ្មី ឬមួយមកអំពីដំណើរច្របល់នៃវប្បធម៌ដែលមិន
ច្បាស់ថាជារបស់ខ្លួនឬរបស់គេ ។ ភាសាខ្មែរសម័យខេមរយានកម្ម បានប៉ះទង្គិចនឹង ឧបសគ្គបែបនេះខ្លះដែរ តែការប៉ះទង្គិចនេះបានរលាយខ្សុលវិញដោយសារតែ ខេមរ យានកម្មជាអង្គការជាតិនិយមផ្តល់អាទិភាពធំទូលាយក្នុងការបកប្រែពាក្យបច្ចេកទេស បរទេសជាពាក្យពេចន៍ខ្មែរសុទ្ធៗ មុននឹងបែទៅរកពាក្យបាលី សំស្ក្រឹត បារាំង អង់គ្លេស ពីព្រោះតែយល់ថាត្រូវញ៉ាំងវិវត្តន៍ភាសាខ្មែរអោយស្របទៅតាមគោលច្បាប់ ខ្មែរបុរាណ។
ដោយការក្តាប់យកគំនិតនេះជាគោល ខេមរយានកម្មសិក្សា គ្មានផលប្រយោជន៍ អ្វីទៅបង្កើតការពិបាកថ្មីទៅលើការពិបាកចាស់នោះឡើយ ។ មិនយូរមិនឆាប់ ខេមរ យានកម្មនឹងក្លាយទៅជាភ្នាក់ងារចម្បងមួយក្នុងការដោលភាសាជាតិអោយលឿនទៅ មុខទាន់ការចាំបាច់នៃសង្គមខ្មែរ សម័យសង្គមរាស្រ្តនិយមពុទ្ធសាសនា...។
អាត្មាមានជំនឿស៊ប់លើអង្គការខេមរយានកម្មនេះហើយ ពេញអធ្យាស្រ័យចូលរួម សហប្រតិបត្តិការជាមួយ ដោយគ្មានគិតដល់ការបង់ខាតពេលវេលានិងនឿយកាយ ពលសោះឡើយ ។

ភ្នំពេញ, ថ្ងៃទី ៩ កញ្ញា ១៩៦៨
សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត
កថាទី២
កាព្យរំលឹកអំពីអក្សរខ្មែរ
បទពាក្យ ៧

អក្សរខ្មែរ
-
អក្សរសាស្ត្ររុងរឿងដោយសារខ្មែរ
ពុំហ៊ានបែកបែរឲ្យភ្លាត់ខុស
ជនខ្មែរគ្រប់គ្នាទាំងស្រីប្រុស
ពុំហ៊ានបង្ខុសឲ្យខូចបង់ ។
-
ជនខ្មែរស្រុះគ្នាលើកតម្កើង
ដំឡើងពាក្យពេចន៍ដោយផ្ចិតផ្ចង់
ខ្មែរជាគ្រហស្ថខ្មែរជាសង្ឃ
ខំប្រឹងសម្រង់អក្សរជាតិ ។
-
អក្សរវិបត្តិជាតិវិបត្តិ
ខ្ចាយខ្ចាត់រាត់រាយក្លាយឃ្លៀងឃ្លាត
ហេតុនេះខ្មែរយើងកុំរវាត
ត្រូវរក្សាជាតិឲ្យរឹងប៉ឹង ។
-
បើដឹងមិនដល់កុំធ្វើចេះ
ចំណេះតិចតួចស្តួចស្តើងស្តឹង
បើចង់ច្បាស់លាស់ត្រូវប្រឹងខំ
កុំដេកសម្ងំឲ្យចេះឯង ។
-
ចំណេះកើតមានព្រោះការរៀន
កម្ជិលអៀនប្រៀនកុំសម្តែង
ធ្វើឲ្យគេស្ងើចគេកោតក្រែង
ស្លាក់ស្លែងទេកុំរិះគន់គេ ។
-
ត្រូវរិះគន់ខ្លួនឯងជាមុន
កុំឲ្យស៊យស៊ុនខុសទទេ
បើឆ្ងល់ពុំយល់ត្រូវសួរគេ
ឥតថោកអ្វីទេថ្លៃទេតើ ។
-
បុរាណថាថោកអីនឹងដៃ
ថ្លៃអីនឹងមាត់ពោលសើវ៉ើ
រៀនទៅសួទៅទើបគ្រាន់បើ
អើពើចង់ចេះប្រសើរណាស់ ។
-
ចាស់ថាបើល្ងង់កុំធ្វើចេះ
មិនមានចំណេះឲ្យជាក់ច្បាស់
បើស្តើងហើយចង់ឲ្យបានត្រាស់
ត្រូវថែមកម្រាស់ផ្សំសាច់គ្នា ។
-
អបស្ទបប៉ះប៉ុនយកកម្រាស់
កុំចាំងកុំច្រាស់ហួសមាត្រា
ប៉ះផ្សំផ្គុំភ្ជិតទើបកើតជា
ទោលឬបន្ទោរមួនជាងមុន ។
-
បើចេះអក្សរនិងភាសា
នៃជាតិណាៗ កុំជ្រុលស៊ុន
ងាប់ស័ព្ទប្រែស្រាយក្លាយជាប់កុន
សុនត្រុនប្រែស្រាយក្លាយក្តីពិត ។
កាលដែលប្រារព្ធនឹងប្រែស្រាយ
ត្រូវគិតនាយអាយដោយពិនិត្យ
ឲ្យឃើញេសេចក្តីជាខ្មែរពិត
សឹមកែកុំផ្តិតតាមពាក្យគេ ។
ត្រូវប្រែឲ្យមកជាសេចក្តី
ដែលខ្មែរប្រុសស្រីអាចរិះរេ
ស្តាប់យល់មិនឆ្ងល់ទើបហៅប្រែ
ត្រឹមត្រូវតាមរូបសេចក្តីពិត ។
-
អ្នករៀនភាសាជនបរទេស
ទ្វេធ្វេសដោយការឥតបើគិត
កាលខ្លួនកំពុងរៀនប្រឹងប្រិត
ប្រែផ្តិឲ្យចំតាមរូបស័ព្ទ ។
-
ភ្លេចនឹកគិតមកភាសាខ្លួន
ឲ្យយល់សំនួនដែលងាយស្តាប់
សម្លឹងសង្កេតតែរូបស័ព្ទ
ក៏ស្រាប់តែប្រែខុសទាំងស្រុង ។
អ្នករៀនសំស្ក្រឹតឬបាលី
ប្រែខុសសេចក្តីព្រោះភ័ន្តផុង
យល់ខុសទទេទាំងដើមចុង
ចូលក្នុងវិស៊ុងខ្មាសអ្នកផង ។
-
តិដ្ឋៈ បាលីប្រែថា ឈរ
អ្នករៀនឈ្លក់វរអន់ម្តងៗ
ត្រង់មានសេចក្តីថាស្ងួនគ្រង
ប្រែឆ្គងថាឈរនៅជាប់ស័ព្ទ ។
-
បារាំង «ព័រតេសួរឡាតែ» (១)
ខ្មែរឆ្អែតចិត្តជាប់បែរប្រែប្រាប់
អ្នកដែលមិនចេះអោយគ្នាស្តាប់
បង្គាប់ថាឲ្យកាន់លើក្បាល ។
-
មិនប្រាប់អោយគ្នាដឹងថាទូល
នេះហៅស្រមូលពុំត្រកាល
ពាក្យខ្មែរថាទូលក៏ក្បាល
ត្រកាលអោយប្រែខុសពាក្យខ្លួន ។
-
តែងកាព្យឲ្យត្រូវតាមសម្ផ័ស្ស
តាមកាព្យចាស់ៗដែលមានចួន
កុំចេះតែតែងតាមចិត្តខ្លួន
ឯកាព្យមានចួនខុសតម្រា ។
ពាក្យអឺយ និង អើយសូរផ្សេងគ្នា(២)
ដូចជាប្អូនអើយ (៣) ម្តេចឡើយថា
ស្តាប់បងមិនឮ ឬស្ងួនភ្ងា
ធ្វើជាមិនឮព្រោះរឹងខ្លួន ។
ព្រះបាទសម្តេចព្រះហរិរក្ស
ទ្រង់បានបញ្ជាក់ដោយផ្ទួនៗ
ក្នុងកាព្យព្រះអង្គដែលមានចួន
សំនួនសម្ផ័ស្សឥតមានឆ្គង ។
កវីគួរតែយកតម្រាប់
ពុំគួរប្រញាប់កាត់រំលង
រំលុបបែបនោះមិនត្រាប់ត្រង
ខុសពីបំណងអ្នកប្រាជ្ញចាស់ ។
មានអ្នកតែងកាព្យខ្លះហ៊ានថា
ម្តេចមិនវាចាឲ្យជាក់ច្បាស់
ប្រើជាកិរិយាខុសស័ព្ទណាស់
គួរផ្លាស់សំដីនេះចេញចោល ។
ជ.ណ
.........................................

១- Porter sur la téte
 (
ត្រង់ពាក្យថា téte អ្នកចម្លងមិនដឹងថាត្រូវឬខុសទេព្រោះអក្សរមិនសូវច្បាស់) ។
២- អានថា អ្ហើយ កុំអានថា អើយ ។
៣- អានថា ប្អូនអ្ហើយ ឬ ប្អូនណើយ កុំអានថា ប្អូនអើយ ។
.........................................

កថាទី៣
បុព្វហេតុអរិយធម៌
      ពេលព្រះសុរិយាជ្រៀងជ្រេរហៀបនឹងអស្តង្គតនាថ្ងៃមួយ សម្តេចព្រអសង្ឃរាជ ព្រះង្គទ្រង់គង់ក្នុង ទីលាន អាស្រមមនោរមសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតវត្តកំណើតនៃព្រះអង្គសម្តេច ទ្រង់យាង សន្សឹមៗទតមើលដំណាំផ្សេងៗ ដែលព្រះអង្គបានដាំពីអាទិត្យមុន។ ព្រះកាយវិការនេះសមដូចពុទ្ធភាសិត មួយបានចែងថា៖ ១-អនត្ថំ បរិវជ្ជេតិ អត្ថំ គណ្ហាតិ បណ្ឌិតោ បណ្ឌិតរមែងវៀរការដែលមិនមាន ប្រយោជន៍ កាន់យកតែការដែលមានប្រយោជន៍ ។
     
តាមពិត សម្តេចតាំងពីយុវវ័យមិនដែលបង្ហើរពេលវេលាចោលឡើយ បើព្រះអង្គមិនធ្វើធម៌ក៏ព្រះ អង្គធ្វើកិច្ចការអក្សរសាស្ត្រ ឬ កិច្ចការសាធារណៈដែរ មិនមែនព្រះអង្គយាងទៅអាស្រម មនោរម ដើម្បីក្រសាលព្រះ ទ័យដូចជាជនធម្មតាឡើយ ។ ព្រះអង្គតែងយកព្រះរាជហឫទ័យទុកដាក់នឹងបញ្ហាទឹកសម្រាប់អ្នកស្រុកនៅ ទីនោះ ។ អាស្រ័យដូច្នេះ ហើយ ទើបព្រះអង្គជីកស្រះដ៏ធំល្វឹងល្វើយ គួរជាទីត្រេកត្រអាលនៃមនុស្សលោក។
     
ក្នុងពេលព្រះអង្គកំពុងទតមើលទម្រង់ស្រះ មានកុមារម្នាក់ឈ្មោះគង់-សំផល ដើរឱនៗតម្រង់ទៅ រកព្រះ អង្គ ។ ពេលនោះសម្តេចក៏បន្លឺព្រះសូរសីហនាថថា៖
      -«
ម្នាលចៅប្រុស មកទីនេះមានកិច្ចការអ្វីដែរ
    
កុមារសំផល ក្រោយពីក្រាបថ្វាយបង្គំហើយ ក៏លើកដៃប្រណម្យឆ្លើយតបទៅកាន់ព្រះនរបតីដោយ សំលេងថ្នមៗ ៖
      - «
ក្រាបទូលសម្តេចដ៏ចំរើន ទូលព្រះបង្គំមកនេះ ដោយមានការងឿងឆ្ងល់សម្បើមណាស់ ហើយ ជជែកគ្នាមិនដាច់ស្រេចសោះព្រះអង្គ ។
     -
ឆ្ងល់រឿងអ្វីចៅប្រុសថាមកមើល៍!
    ​
ភ្លាមនេះកុមារក៏ក្រាបទូល៖
     - «
បពិត្រសម្តេចដ៏ជាទីគោរព! ទូលព្រះបង្គំឆ្ងល់ថា តើបុព្វហេតុនៃអរិយធម៌ខ្មែរ មកពីអ្វីទៅ ព្រះ អង្គ? » សំ ណួរនេះ ញ៉ាំងព្រះចិន្តាព្រះអង្គឲ្យសោមនស្សក្រៃលែង ហើយទ្រង់តប៖
    -
សាធុ! សាធុចៅ! ចៅឯងចង់ចេះចង់ដឹងដូច្នេះ តាត្រេកអរណាស់ តាមិនចង់ឃើញមនុស្សល្ងង់ខ្លៅ ឡើយ មិនចង់ជួបមនុស្សក្រល្ហេមល្ហាម គឺចង់ឲ្យមានចំណេះមានទ្រព្យល្មមចាយវាយដូចគ្នា ព្រោះ យើងជាមនុស្ស ដូចគ្នា...។
   
ចៅ! បុព្វហេតុនៃអិរយធម៌ខ្មែរនេះ គ្មានមកពីណាក្រៅពីសាសនាឡើយ ។ សាសនាបាននាំមកនូវ ផលប្រយោជន៍ច្រើនណាស់ដល់មនុស្សលោកយើងនេះ ។ នែ! ចៅស្តាប់បានឬទេ? បើមិនបានកុំ លាក់លៀម ប្រាប់លោកតាចុះ លោកតានឹងពន្យល់ឯងឲ្យស្គាល់យ៉ាងច្បាស់លាស់ឲ្យអស់ការ សង្ស័យណាចៅប្រុស!»
« ពេលនោះសំផលកុមារមានចិត្តរីកហើយក្រាបបង្គំទូលព្រះអង្គវិញ ៖
- «
ព្រះករុណាថ្លៃវិសេស! ទូលព្រះបង្គំអស់សង្ស័យហើយ តែខ្ញុំព្រះអង្គខ្លាចភ្លេចទៅថ្ងៃមុខទៀត ព្រោះ សតិ របស់ខ្ញុំព្រះករុណាទន់ខ្សោយណាស់ទានប្រោស!
-
មិនអីទេចៅ! បើឯងខ្លាចភ្លេចឬស្រពេចស្រពិល គួរចៅទៅរកមេរៀនប្រវត្តិអក្សរសាស្ត្ររបស់ព្រះវិរិយ
បណ្ឌិតោ ភិក្ខុប៉ាង-ខាត់ដែលបង្រៀនពួកនិស្សិតនៃវិជ្ជាឋានអប់រំខាងអក្សរសាស្ត្រមកអាននិងទុកជា ឯកសារទៅ ព្រោះលោកជាអ្នកស្រាវជ្រាវមួយដ៏ចំណានមិនអាចកាត់តម្លៃបានទេ...ណ្ហើយបើចៅអស់ ការហើយ គួរត្រឡប់ទៅវិញចុះ ហើយខិតខំរៀនសូត្រឲ្យមែនទែន... ទាន់វ័យក្មេងខ្ចីដើម្បីញ៉ាំងជីវភាព ចៅឲ្យថ្លៃថ្នូរ នឹងគេ! ចូរចំរើន!
- «
សាធុ! ព្រះអង្គដ៏មានបុណ្យ! សែនសប្បាយចិត្តណាស់ ដែលបានកើតមកជួបនឹងព្រះ អង្គមានព្រះ ទ័យប្រោសប្រណីជនល្ងិងល្ងង់ឥតរើសមុខឬពេលវេលាដូច្នេះ ខ្ញុំព្រះករុណានឹងទៅរកឯកសារនោះ មកទុកប្រចាំគ្រួសារមិនខាន...ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលាសិនហើយ...។
-
អើទៅចុះចៅប្រុស! អានច្រើនចំរើនវិជ្ជា!
   
ក្រោយពេលសំផលកុមារចេញផុតទៅ   សម្តេចព្រះសង្ឃរាជជាទីគោរពនៃយើងរាល់គ្នាព្រះអង្គ សេ្តចយាងចូលអាស្រមមនោរមវិញ ដើម្បីពិនិត្យពាក្យថ្មីដែលព្រះអង្គបម្រុងនឹង បន្ថែមនៅក្នុងវចនានុ ក្រមខ្មែរទៀត ។
    
ចំណែកគង់-សំផល កុមារ ក៏បានធ្វើដំណើរទៅកាន់គេហដ្ឋានវិញដោយសុវត្ថិភាព ។ ប៉ុន្មានថ្ងៃបន្ទាប់មក កុមារនេះបានទទួលមេរៀនប្រវត្តិអក្សរសាស្ត្ររបស់ព្រះភក្ខុ ប៉ាង-ខាត់ ដូចក្តី បំណងមែន។ កុមារអានបណ្តើរញញឹមបណ្តើរដោយពេញចិត្តរបស់ខ្លួនពេក ។ អត្ថន័យនៃមេរៀន នោះមានសេចក្តី ៖
   
ក្នុងការសិក្សាអរិយធម៌ យើងគួរស្គាល់បុព្វហេតុដែលនាំឲ្យកើតអរិយធម៌នេះឡើង ។ អ្នកបា្រជ្ញទូទៅតែង មានសេចក្តីយល់ថាអរិយធម៌គ្រប់ប្រការតែងកើតមកពីសាសនា ។ សាសនាបុរាណដូចជាសាសនាឥសិប៊ត៍
បាឡូនី ហេព្រឺ ប៉ាស៊ី ឬ សាសនាធំៗ មានសាសនាព្រាហ្មណ៍ ពុទ្ធសាសនា សាសនាគ្រិស្ត សាសនាឥស្លាម
ប៉ុណ្ណេះជាដើម សុទ្ធតែជាថ្នាលបណ្តុះវិជ្ជាគ្រប់ប្រការដែលជាមួលហេតុអោយកើតអរិយធម៌ឡើងក្នុងលោក។
 ​  
ប្រទេសទាំងឡាយដែលមានសេចក្តីរីចំរើនលូតលាស់ឡើងក៏ព្រោះតែមានវិជ្ជាសាសនាជាដើមចម។ អ្នក ប្រវត្តិសាស្ត្រជប៉ុនម្នាក់បានពោលសរសើរទុកថា៖ ពុទ្ធសាសនាបាននាំសេចក្តីចំរើនមកឲ្យប្រទេសជប៉ុន ។ ស្ថាបត្យកម្ម សិល្បកម្ម ហត្ថកម្ម ឧស្សាហកម្ម រហូតទៅដល់តូរ្យតន្ត្រីមានប៉ុណ្ណេះជាដើម សុទ្ធតែកើតឡើង ដោយអាស្រ័យពុទ្ធសាសនា ។ ដូច្នេះ យើងគួរចូលចិត្តថា ពុទ្ធសាសនាមិនមែនមានតំលៃចំពោះតែការប្រតិបត្តិ
តាមផ្លូវចិត្តតែប៉ុណ្ណោះទេ មានតម្លៃដល់ការជឿនលឿនទៅមុខនៃអរិយធម៌ខាងផ្លូវលោកគ្រប់ផ្នែកទៀតផង។
   
សេចក្តីពិត វិជ្ជាសាសនាមានតម្លៃខ្ពង់ខ្ពស់ណាស់ សមគួរដល់យើងគ្រប់គ្នាហ៊ានលះបង់ពេលវេលាសប្បាយ
ដើម្បីខំសិក្សា ព្រោះជារឿងដែលប្រដៅមនុស្សឲ្យកើតធម្មចរិយាប្រពៃណីល្អ ទំនៀមទម្លាប់ល្អ នាំឲ្យបន្ទោរបង់ក្តីទុក្ខ
ហើយនាំឲ្យមានក្តីសុខក្សេមក្សាន្ត ពោលគឺវិជ្ជាសាសនា ជាប្រទីអុជទ្រោលបំភ្លឺលោកមើលផ្លូវដើរក្នុងជីវិតគ្រប់ៗ
គ្នា ហើយគេចកុំឲ្យប៉ះទង្គិចគ្នា ឲ្យចេះតែបានក្តីសុខចំរុងចំរើនជាមួយគ្នារអឹករអឺនរឿយរហូតទៅនៅនាពេល
ងងឹតនេះ ។ តម្លៃសាសនាដូចបានពោលនេះ អ្នកប្រាជ្ញរ៉ាប់រងទូទៅ ហើយអ្នកផងក៏បានដឹងហើយដែរថា តម្លៃ
នេះមិនមែនមានតែប៉ុណ្ណេះទេ មានច្រើនលើសលប់នឹងគណនាត្រារាប់ឲ្យអស់ជើងតទៅទៀត គឺមានសេចក្តី
ចំរើនគ្រប់ប្រការរបស់មនុស្សលោកសព្វថ្ងៃនេះសុទ្ធតែកើតចេញមកពីសាសនាទាំងអស់ ។ សូម្បីតែពេទ្យសាស្រ្ត
ដែលគេច្រើនតែចូលចិត្តថាជារបស់ថ្មីក៏ដោយ ក៏នៅមានការទាក់ទងពីសាសនា ព្រោះវិជ្ជាផ្នែកនេះបានកើតមក
ពីអ្នកគន់គិតខាងសាសនាច្រើនអ្នកដែរ។
  
សាសនាជាថ្នាលបណ្តុះការសិក្សា ព្រោះមានតែវិជ្ជាមួយនេះទេនៅក្នុងលោក គឺវិជ្ជាសាសនា ដែល មនុស្សលោកចូលចិត្តជួញរវល់បំផុតតាំងពីបុរាណកាលនាយមក ។ ទីឋានសាសនាគ្រប់សាសនាដូច វត្តអារាមនៅប្រទេសខ្មែរយើងជាដើម ជាបឋមសាលា គឺសាលាដើមបំផុតនៃពិភពលោក ជាមន្ទីរព្យា បាលរោគដើមបំផុតនៃពិភពលោក មើលរោគល្ងង់ខ្លៅគឺអវិជ្ជា បំបើកភ្នែកខ្វាក់មនុស្សលោក គឺអោយ មានវិជ្ជា មើលឃើញសេចក្តីពិតរបស់លោកមើលរោគរាងកាយ ឯលោកគ្រូដើមគឺអ្នកបួសក្នុង សាសនា ព្យាបានទទេ បង្រៀនទទេ ។ មួយទៀត សាសនាជាសង្គមដើមនៃមនុស្សលោក ជាទីឋាន ជួបជុំសន្ទនាគ្នាសំរាប់ផ្លាស់ប្តូរសេចក្តីយល់ឃើញទៅវិញទៅមក ជា រមណីយដ្ឋានបន្ទោរបង់សេចក្តី ទុក្ខក្តៅក្រហាយ  ជាវិជ្ជាឋានបណ្តុះវិជ្ជាគ្រប់ប្រភេទ មានវិជ្ជាឋានស្ថាបត្យកម្មជាដើម ព្រោះមនុស្ស ត្រូវការសំណង់ល្អវិសេសឆើតឆាយ សម្រាប់ទុកជាជម្រកអ្នកដែលខ្លួនគួរគោរពបូជា ។ រួមសេចក្តីខ្លី
ទីឋានសាសនា ជាវិជ្ជាឋាននាំអោយកើតការរចនាដ៏វិសេស សោភណភាពដ៏ប្រណីតបញ្ចង់ គឺការ លម្អឥតខ្ចោះគ្រប់ប្រការ ។
  
នៅប្រទេសខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាម៉ឹងម៉ាត់មួយ យើងបានឃើញអរិយធម៌ដែលកើត ចេញពីសាសនាយ៉ាងច្បាស់លាស់ ។ ដូចជាប្រាង្គប្រាសាទរាជដ្ឋាននៅទីឋានមហានគរជាដើម នៅ ប្រទេសដទៃទៀតដូចជាប្រទេសឥស៊ិបគ៍ ប្រទេសឥណ្ឌា ប្រទេសចិនជាដើមក៏អ្នក ផងបានឃើញ អរិយធម៌ដែលកើតចេញពីសាសនាពិតប្រាកដដែរ ពោលងាយៗ គឺកាលដើមមិនមានមន្ទីរពេទ្យ
វត្តជាមន្ទីរពេទ្យ ។ល។ ឯឬសគល់សង្គមខ្មែរពីបូរាណក៏កើតចេញពីសាសនាដែរ ។ ដោយហេតុនេះ វិជ្ជា សាសនាមានតម្លៃនឹងកាត់ថ្លៃពុំបាន ព្រោះជាមេអរិយធម៌ទូទៅ ។
*************
      លុះអានចប់ហើយ សំផលមានចិត្តរីករាយខុសប្រក្រតី ចេះតែទន្ទេញមិនដាច់ពីមាត់ថា៖
២- អ្នកប្រាជ្ញតែងសន្សំនូវអ្នកប្រាជ្ញដូចគ្នា តែងស្រលាញ់មនុស្សដូចគ្នា មិនចេះលាក់លៀមនូវការណា
ប្រសើរឡើយ ហើយតែងដឹកនាំអ្នកផងឲ្យឈានទៅរកសេចក្តីចំរើនជានិច្ច ។
៣- បុព្វហេតុអរិយធម៌ខ្មែរ បើអ្នកផងបានក្រេបហើយ មុខជាចង់ក្រេបទៀត មិនចេះជិនណាយ ។
៤- វីជ្ជាសាស្ត្រជាកូនកតញ្ញូនៃទស្សនវិជ្ជា ។
៥- ឱខ្លួនអញអើយ កើតមកតោកយ៉ាកលំបាកយ៉ាងនេះ ធ្វើម្តេចហ្ន៎!​ នឹងបានសិក្សាឲ្យមានចំណេះខ្ពង់
ខ្ពស់ដូចព្រះអង្គបាន! តែណ្ហើយចុះត្រូវតែធ្វើតាមព្រះឱវាទនៃព្រះអង្គ ព្រោះជីវិតត្រូវចេញមុខតស៊ូ, ការ
តស៊ូក៏ព្រោះជីវិត ។
  
គិតឃើញដូច្នេះហើយ កុមារសំផលក៏ខិតខំប្រឹងប្រែងស្វែងរកប្រាក់ផង សិក្សាផង រហូតបានប្រឡង
ជាប់ជានិស្សិតសាស្ត្រាចារ្យដូចបំណង ។
  
សម្តេចព្រះសង្ឃរាជព្រះអង្គជួញក្រៃលែងនូវការអប់រំយុវៈដែលសំណាក់ក្នុងវត្តអារាម ព្រោះសម្តេច
ទ្រង់ឆ្វេងយល់ថា៖
៦- ការសិក្សាជាអង្គការរបស់ជាតិ ។
៧- រូបកាយតែងចាស់ជរា, ឯកេរ្តិ៍ឈ្មោះល្អមិនចេះចាស់ជរាឡើយ, ទាំងធម៌របស់សប្បុរសក៏មិនចេះចាស់
ជរាដែរ ។
៨- បើចេញពីវត្តទៅវិញ យ៉ាងហោចណាស់ឲ្យចេះធម៌អាថ៌ខ្លះ ដើម្បីចូលក្នុងពិធីបុណ្យនឹងគេកុំឲ្យអង្គុយ
ទុកមាត់ស្ងៀម ។
  
ដោយព្រះអង្គជាប់ព្រះទ័យ ចង់អោយយុវជនបានសេចក្តីសុខក្សេមក្សាន្ត ទើបព្រះអង្គនិពន្ធកំណាព្យ
មួយស្តីអំពីការសេពគប់ ទុកគ្រាន់ជាប្រទីបបំភ្លឺផ្លូវទៅកាន់ក្តីសុខសាន្ត ។ តើកំណាព្យនោះមានខ្លឹមសារ
យ៉ាងណាខ្លះហ្ន៎?
««««««««««»»»»»»»»»»»
គេនិយាយត្រូវគិត តែកុំទាន់វិច្ឆ័យ