ស្សនៈសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត
គង់ សម្ភារ ប្រមូលចងក្រង
ព្រះមុនីកោសល្យ សូរ-ហាយ ពិនិត្យកែសម្រួល
ផ្សាយចេញពី បណ្ណាល័យនិស្សិត ន.វ,
ព.ស ២៥១៥ គ.ស ១៩៧១
វិចារណកថា
ប្រាំបួនទាល់ ដល់ទាល់ កុំឲ្យតែទាល់គំនិត
១-សូមសេចក្តីប្រាថ្នារបស់សាធុជនប្រុសស្រី បានសម្រេចផលតាមបំណង ដែលបានធ្វើ បុណ្យឧទ្ទិសថ្វាយព្រះរាជកុសលចំពោះសម្តេចព្រអសង្ឃរាជ ព្រះនាម ជួន-ណាត ។
២-ទស្សនៈនៃសម្តេចព្រះសង្ឃរាជនេះបើកម្ពោជិកណាមួយអានហើយ នឹងផ្តល់នូវសេចក្តី អង់អាចក្លាហាន ស្រលាញ់ការសិក្សា ឬ ប្រកបកិច្ចការទាំងពួងមិនខាន ។
៣-សម្តេចព្រះសង្ឃរាជ មិនមែនអ្នកប្រាជ្ញខាងអក្សរសាស្ត្រមួយមុខទេ តាមពិតព្រះអង្គ ជាអ្នកប្រាជ្ញច្រើនមុខ (ពហុវិជ្ជា) ។
៤-ការចេះដឹងនៃព្រះអង្គ ជាកាចេះដឹងទាំងពីរផ្លូវ ដែលរកបុគ្គលណាក្នុងសតវត្សនេះ ប្រៀបផ្ទឹមពុំបាន សូម្បីទេវតាក៏ក្រាបថ្វាយបង្គំព្រះអង្គដែរ ។
៥-អ្នកប្រាជ្ញ សូម្បីរាងកាយទ្រុឌទ្រោមជិតដល់នូវមរណភាពហើយក៏ដោយ លោកក៏ មិនព្រមបោះបង់ការងារដ៏ប្រសើររបស់លោកឡើយ ព្រោះលោកយល់ច្បាស់ថា សេច
ក្តីស្លាប់ជាធម៌មិនទៀង។
៦-ផ្លូវដែលសម្តេចទ្រង់យាង គឹតាមមាគ៌ាព្រះពុទ្ធជាម្ចាស់ឥតខ្ចោះ ។
៧-ការសោយព្រះទីវង្គតនៃសម្តេច ប្រៀបបាននឹងការរលត់នៃដួងព្រះអាទិត្យនិងព្រះ
ចន្ទ្រ័ ។
៨-អ្នកប្រាជ្ញច្រើនរូបបានពោលថា «សម្តេចព្រះសង្ឃរាជ បានយាងចូលទីវង្គតក្នុង សមរភូមិ» ខ្លះទៀតថា «ការសោយទីវង្គតនៃព្រះអង្គប្រៀបបាននឹងដាច់ចរន្ត អគ្គិសនីយ៍»។
៩-មែនពិត អ្នកប្រាជ្ញរមែងគិតចំពោះសេចក្តីលំបាករបស់អ្នកផង សូម្បីដឹងថារូបអាត្មា
អញត្រូវម្រឹត្យុចាប់ទាញព្រលឹងឥឡូវនេះហើយ ក៏លោកមិនបា្រប់គេ ព្រោះខ្លាចគេលំ បាកដោយសារខ្លួនលោក ។
១០-ការសោយទីវង្គតនៃសម្តេច បានធ្វើអោយផែនដីនេះរញ្ជួយឥតឧបមា ។
១១-បណ្ឌិតកាលមានជីវិតរស់នៅ មិនសូវញ៉ាំងចិត្តអ្នកផងអោយគោរពកោតខ្លាចស្ញប់ ស្ញែងប៉ុន្មានទេ លុះដល់រលត់សង្ខារ សូម្បីតែសត្រូវលោកក៏ចុះចាញ់ គោរពគុណធម៌ របស់លោកដែរ កុំនិយាយឡើយពីសាមញ្ញជន ។
១២-មានប្រយោជន៍អ្វីក្នុងការបួសហើយមិនសិក្សានូវមុខវិជ្ជាផ្លូវលោក ផ្លូវធម៌ និងមិន គោរពតាមព្រះពុទ្ធោវាទផង? ដូចជនពុករលួយ មានប្រយោជន៍អ្វី? បានគ្រាន់តែ ចង្អៀតសង្គម និង ខូចកិត្តិយសសង្គមប៉ុណ្ណោះ ។
១៣-អ្នកណាបួសហើយដឹកនាំគេអោយស្គាល់ផ្លូវល្អអាក្រក់ ពោលគឺបានសិក្សាគម្ពីរ ដីកានូវវិជ្ជាផ្សេងៗហើយប្រព្រឹត្តត្រឹមត្រូវល្អ អ្នកនោះទើបឈ្មោះថាអ្នកបួសត្រូវតាម សមណភេទ ... ព្រោះថាព្រះពុទ្ធសាសនាដែលរុងរឿងទៅកើត មកពីអ្នកបួស បើអ្នក ដឹកនាំឱនថយ សាសនាក៏ចុះតាមនោះដែរ ដោយហេតុថា របស់អ្វីក៏ដោយក្នុងលោក នេះដែលមនុស្សមិនបង្កើត?
១៤-ឱក្មួយកំសត់អើយ! អ្នកមិនទាន់បានរៀនសូត្រសោះ កើតក្នុងសម័យអក្សរសាស្ត្រ យើងផុសឡើងវិញនេះ រាត្រីទាំងឡាយចេះតែធ្វើគមនាការជានិច្ច រូបអ្នកនឹងនៅក្នុង ហ្វូងអនក្ខរជន ប្រៀបដូចជានៅក្នុងគុហារងងឹតសូន្យសុង ។
កាលបើយើងគិតឃើញដូច្នេះហើយ យើងគួរនាំគ្នាបង្ហាត់បង្ហាញកូនក្មួយក្នុងពេល ឥឡូវនេះទៅ ឲ្យសមតាមគោលបំណងនៃរបបសាធារណរដ្ឋខ្មែរយើងដែលអាចអោយ កូនខ្មែរចេះអក្សរគ្រប់ៗគ្នាព្រោះថា ៖
១៥-កូនមានគុណគាប់តែម្នាក់ ជាកូនប្រសើរ កូនល្ងង់រាប់រយមិនប្រសើរទេ ដូចព្រះចន័្ទ តែមួយដួងអាចកំចាត់ងងឹតអន្ធការបាន កងតារាទាំងឡាយ កំចាត់ងងឹត មិនបានឡើយ ។
(ស្រីហិតោបទេសភាគ១ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)
១៦-បណ្តាកូនបីពួក គឺកូនមិនទាន់កើតមួយពួក កូនកើតហើយស្លាប់ទៅវិញមួយពួក និងកូនល្ងង់មួយពួក កូនពីរពួកខាងដើមជាកូនគាប់ប្រសើរ ពួកកូនទីបីមិនប្រសើរ ឡើយព្រោះថា កូនពីរពួកខាងដើមធ្វើទុក្ខព្រួយតែម្តងក៏អស់ទៅ ឯពួកកូនក្រោយទីបី ធ្វើទុក្ខមាតាបិតាឲ្យលំបាកគ្រប់ជំហានជើង ។

១៧-ការកើតឡើងនៃមនុស្សងាយណាស់ តែការធ្វើខ្លួនអោយទៅជាមនុស្សម្នាក់នឹងគេ មិនងាយទេ តោងប្រឹងប្រែងព្យាយាមទើបបានសម្រេច ។
១៨-ក្តារម្ឈូសគេធ្វើសំរាប់ដាក់សព ។ រីឯសុភមង្គលសំរាប់តែជនណាដែលចេះក្រេប ជញ្ជក់គ្រប់កាលៈទេសៈ។
១៩-អ្នកធ្វើខ្ញុំបំរើគេ តែងធន់ទ្រាំលំបាកដោយត្រជាក់ ដោយខ្យល់និងដោយកំដោះថ្ងៃ ឥតបានប្រយោជន៍អ្វីសោះ, ឯអ្នកប្រាជ្ញខំបំពេញតបៈ បើទុកជាលំបាក គង់បានសេច ក្តីសុខជាផល ។
(ស្រីហិតោបទេសភាគ២ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)
២០-ការតាំងខ្លួនមិនអោយជាខ្ញុំគេ តែងបានផលជាសុខដល់ជីវិត, បើជនណាព្រមនៅ ក្នុងអំណាចគេ ជននោះឈ្មោះថាមានជីវិតរស់ ដូច្នោះតើ ជនបែបណាវិញហ្ន៎ដែល ឈ្មោះថាស្លាប់?

២១-ជនអាប់ឥតប្រាជ្ញា សំរាំងខ្លួនហើយសំរាំងទៀត ទុកបំរុងគ្រាន់តែបំរើជនដទៃជា
នាយ ព្រោះប្រាថ្នាទ្រព្យ ដូចស្ត្រីផ្កាមាសតុបតែងខ្លួនឲ្យល្អ ទុកសំរាប់តែបុរស ។

២២-ព្រះពុទ្ធជាម្ចាស់ជួយយើងបាន លុះណាតែយើងជួយខ្លួនឯងផងដែរ ។
២៣-ការដែលគេមកសុំសន្លឹកឆ្នោតពីយើង គេលុតជង្គង់ដល់ធរណី ព្រោះតែគេចង់ ស៊ីថ្លើមយើង ហើយដល់គេបានសន្លឹកឆ្នោតហើយ គេធាក់ធរណីបោលលែងមកក្បែរ យើងទៀត តើយើងត្រូវធ្វើដូចម្តេចហ្ន៎ទើបបានដូចចិត្តបំណង?
២៤-មនុស្សមិនត្រូវអួតអាងថា គ្មាននរណាបោកបានមួយជីវិតទេ តែត្រូវគិតកុំឲ្យគេ បោកបានច្រើនដងពេក ។
២៥-ការជ្រើសរើសអ្នកតំណាងយើង ពិបាកជាងការរើសកូនប្រសារត្រីភាគ មិនដូចជន ល្ងង់ពោលថា បោះអោយនរណាក៏ដូចនរណាដែរនោះទេ.....ព្រោះថា អាយុជីវិតនៃប្រទេសជាតិ ត្រូវផ្ញើនៅលើអ្នកតំណាងរបស់ផងយើងមួយផ្នែកធំ មិនគួរ យើងយកសំបកគ្រំមកទះលេងនោះទេ ។
២៦-ការដែលគេឲ្យយើងស៊ី មកតែពីគេចង់ស៊ីពីយើង ។
២៧-អ្នកប្រាជ្ញឆៅនៅក្រៅទីប្រជុំ អួតក្អេងក្អាងណាស់ សូម្បីតែព្រះក៏គេហ៊ានចោទ ឆ្លើយដែរ តែតាមពិតនៅទីជំនុំសូម្បីតែដៃស្ទើរមិនហ៊ានលើកផង កុំនិយាយឡើយទៅ ជជែកវែកញែករកការខុសត្រូវ! តើយើងត្រូវជ្រើសរើសជនប្រភេទណា អោយធ្វើជា ភ្នែកជាច្រមុះរបស់ផងយើង?
២៨-អ្នកប្រាជ្ញតែងណែនាំយុវជនឲ្យបែរមុខទៅរកសេចក្តីចំរើន មិនដែលណែនាំអោយ មនុស្សទៅរកសេចក្តីវិនាសទេ សូម្បីតែសត្រូវរបស់លោកក៏លោកនៅតែប្រោសប្រណី ជានិច្ច ដូចមហាត្មះគន្ធីអាអាទិ៍ ។
២៩-សម្តេចព្រះសង្ឃរាជជាម្ចាស់ ទ្រង់សោយព្រះទីវង្គតមែនពិត តែព្រះឧត្តមគតិនៃ ព្រះអង្គនៅរស់រវើកជានិច្ច ហើយរឹងរិតតែលេចឮគ្រប់ទិស មើលទៅសូម្បីតែព្រះឥន្ទ ក៏ស្ងើចសរសើរដែរ កុំថាឡើយតែអ្នកប្រាជ្ញសកលលោក ។
៣០-សេចក្តីល្អរបស់ព្រះអង្គ តែងប្រោសប្រណីមកលើទូលព្រះបង្គំយើងខ្ញុំករុណា បានធ្វើអោយបេះដូងខ្ញុំព្រះអង្គស្រពាប់ស្រពោននឹកព្រះអង្គលុះក្ស័យសង្ខារ ។
៣១-វត្តជាស្ថានមនោរម្យផង! ជាកន្លែងព្យាបាលរោគល្ងង់ខ្លៅផង! ជាកន្លែងដោះទុក្ខ សត្វកំព្រាតោកយ៉ាកផង និងជាកន្លែងរៀបចំកម្មវិធីទៅកាន់ឋាននិព្វាន្តផងនៃសត្វ លោកទួទៅ ។
៣២-ព្រះពុទ្ធសាសនាមានតំលៃរកប្រមាណមិនបានឡើយ, ព្រោះបានបង្រៀនមនុស្ស អោយស្គាល់ប្រភពនៃសេចក្តីសុខ សេចក្តីទុក្ខគ្រប់យ៉ាង... ។
៣៣-សេចក្តីប្រាថ្នារបស់ខ្ញុំមានតែម្យ៉ាងទេគឺ៖ សុំអោយអ្នកផងអាណិតមេត្តា, ទោះបី ដើរទៅទីណា កុំអោយមានឧបសគ្គរាំងរា លែងកំព្រាតោកយ៉ាកក្នុងទីនោះទៀត ។
៣៤-មុននឹងគេបោកមនុស្សណាម្នាក់ គេតែងធ្វើល្អនឹងអ្នកនោះមុនជាដរាប ។
៣៥-គ្រាន់តែឃើញជនដែលធ្វើល្អភ្លាមកុំអាលសរសើរថាជាមនុស្សត្រឹមត្រូវ តាមពិត ជនពុករលួយក៏វាចេះធ្វើបុណ្យហែកឋិនដែរ ដើម្បីបំបាំងអំពើពុករលួយរបស់វា ។ ដូច្នេះត្រូវពិចារណាអោយល្អិតល្អន់សឹមដាក់ជំនឿ ។
៣៦-ជនខ្លះយកសាសនាធ្វើជារនាំងដើម្បីបោកបញ្ឆោតយើងផង! ធ្វើពាណិជ្ជកម្មផង លាក់កំហុសផង ។
៣៧-ជនកំហិល គេធ្វើជាឈរឈ្មោះកសាងវត្តអារាម តាមពិត បែរជាយកទីនោះធ្វើ
ជាចេតិយឬ ម៉ុងសំរាប់កប់ខ្មោចគ្រួសារគេសោះ សូម្បីតែចន្លោះធ្វើផ្លូវដើរក៏គ្មានដែរ ។
៣៨-បើយើងអាណិតស្រលាញ់សាលាដំបូងហើយស្អប់ខ្លួនយើង មានរឿងអ្វីបន្តិច បន្តួចនាំគ្នាប្តឹងផ្តល់ចុះ កុំខ្ចីស្តាប់បុរាណភាសិតឡើយ ។
៣៩-គណៈកម្មការជាតិបានលើកព្រះអង្គជាព្រះអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការណែនាំ បកប្រែពាក្យខ្មែរ ព្រះអង្គទ្រង់បានជួយបកប្រែពាក្យខ្មែរតាំងពីដើមកំណើតខេមរយាន កម្មម្ល៉េះ...(គ.ខ) ។
៤០-ព្រះអង្គបានគាំទ្រជាទីបំផុត ចំពោះអង្គការខមរយានកម្មសិក្សា ក្រៅពីព្រះយោ បល់និងការបកប្រែពាក្យខ្មែរ ព្រះអង្គបានផ្តល់អត្ថបទជាច្រើនមកអគ្គលេខធិការដ្ឋាន អចិន្ត្រៃយ៍ខេមរយានកម្ម ដើម្បីលើកស្ទួយភាសាជាតិ និងទស្សនាវដ្តីខមរយានកម្មឲ្យ មានពន្លឺត្រចះត្រចង់គ្រប់ពេលវេលា...(គ.ខ) ។
៤១-បើយើងសោកស្តាយព្រះអង្គស្រលាញ់ព្រះអង្គ ត្រូវគោរពព្រះអង្គដោយគោរពតាម
ឱវាទ ឬ ទស្សនៈព្រះអង្គកុំបីឃ្លាត!
៤២- សម្តេចព្រះសង្ឃរាជ ជួន ណាត ជាព្រះអគ្គមហាបណ្ឌិតមួយព្រះអង្គក្នុងសតវត្ស ទី២០ ។
៤៣-ក្នុងពេលរស់នៅ ត្រូវខំប្រឹងធ្វើការដែលមានប្រយោជន៍កុំសំចៃកំលាំងទុកឡើយព្រោះ កំលាំងនោះបើអោយនៅស្ងៀមគង់តែត្រូវរិលរេចថយចុះរាល់ពេលដោយអំណាចជរា។ (សម្តេច ហួត តាត) ។
៤៤-បុគ្គលខ្វះសតិសម្បជញ្ញៈ រមែងស្រវឹងក្នុងលោក ជាប់ចិត្តនៅក្នុងលោក មិនចង់រើ ខ្លួនចេញចាកលោកនេះឡើយ (ព្រះមុនីកោសល្យ សូរ-ហាយ) ។
៤៥-អ្នកប្រាជ្ញតែងព្យាយាមបង្កើតសាមគ្គីធម៌គ្រប់ឥរិយាបទ (ព្រះមុនីកោសល្យ សូរ-ហាយ) ។
៤៦-ពុទ្ធវចនៈជាមាតាទស្សនវិជ្ជា, ជាមាតាសីលធម៌ និងជាមាតាវិទ្យាសាស្រ្ត...សំរាប់ មនុស្សទូទៅ ។
៤៧-ទស្សនៈនេះមានន័យថា ការបង្ហាញប្រយោជន៍ ការចង្អុលគ្រោះថ្នាក់, ការអប់រំសីលធម៌ និង ការណែនាំមនុស្ស អោយទៅរកត្រើយនៃសុភមង្គលក៏ថាបាន។
---------------------------
កថាទី១៖ ទស្សនៈចំពោះខេមរយានកម្មសិក្សា
សម្តេចព្រះសង្ឃរាជទ្រង់ មានព្រះយោបល់ទៅលើខេមរយានកម្មសិក្សាថា «ប្រទេសខ្មែរមានភ័ព្វសំណាងខ្ពង់ខ្ពស់បានទទួលឯករាជ្យវប្បធម៌រឹងរឹតតែច្បាស់លាស់ ថែមទៀត ពិសេសក្នុងវិស័យសិក្សាធិការជាតិចាប់តាំងពីកំណើតខេមរយានកម្មសិក្សា មក។ ជំហរវប្បធម៌ជាតិ ពឹងផ្អែកធំទៅលើអក្សរនិងភាសាខ្មែរក៏ដូចជាពឹងផ្អែកទៅលើ ខេមរយានកម្មនេះដែរ ដោយសារតែខេមរយានកម្មនេះ ត្រូវចាត់ទុកដូចជាយានផ្ទុក យកចំណេះវិជ្ជាជាភាសាបរទេស មកលាតត្រដាងផ្សព្វផ្សាយជាភាសាខ្មែរឲ្យជ្រាបដល់
ជម្រៅមជ្ឈដ្ឋាន មិនត្រឹមតែសិស្សានុសិស្ស គ្រូបាធ្យាយប៉ុណ្ណោះទេ ថែមទាំងដល់ប្រជា
ពលរដ្ឋគ្រប់ប្រភេទ គ្រប់វ័យថែមទៀតផង ។ តាមជំនឿជ្រះថ្លាពេញលក្ខណៈលើតំលៃ
និងមធ្យោបាយភាសាជាតិ ខេមរយានកម្មសិក្សាប្រាកដជាអាចបម្រើការរៀននិងការ បង្រៀនគ្រប់ភូមិសិក្សាទាំងទាបទាំងខ្ពស់ បានទាំងអស់ ។
ភាសាជាតិណាក៏ដូចជាជាតិណាដែរ តែងតែមានសភាពលក្ខណៈងាយស្រួលនិង លក្ខណៈពិបាកកប់នៅលាយឡំជាមួយគ្នាជាធម្មតា ។ ទុកជាមានសភាពលក្ខណៈ
ដូច្នេះក៏ដោយ ក៏ភាសានីមួយៗ តែងតែមានក្បួនច្បាប់របស់ខ្លួនទៅតាមសម័យកាល។ ការខិតខំតម្រិមតម្រង់គន្លងភាសាឲ្យបានត្រឹមត្រូវ មានឯកភាពនៅក្នុងរង្វង់ក្បួនច្បាប់ សុទ្ធ សមតាមបែបបទវិទ្យាសាស្ត្រពេញទីចាត់ទុកជាការពិបាកមួយដែលអាចបណ្តាល
មកអំពីការវិត្តន៍នៃសង្គមមនុស្ស តម្រួវមនុស្សឲ្យដើរលឿនមុនក្បួនច្បាប់ ឬ ដើរងាក ចេញពីក្បួនច្បាប់ ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិនិងឯកភាពជាតិ ឬក៏មកអំពីការមិន ចុះសម្រុងគ្នារវាងបែបចាស់និងបែបថ្មី ឬមួយមកអំពីដំណើរច្របល់នៃវប្បធម៌ដែលមិន
ច្បាស់ថាជារបស់ខ្លួនឬរបស់គេ ។ ភាសាខ្មែរសម័យខេមរយានកម្ម បានប៉ះទង្គិចនឹង ឧបសគ្គបែបនេះខ្លះដែរ តែការប៉ះទង្គិចនេះបានរលាយខ្សុលវិញដោយសារតែ ខេមរ យានកម្មជាអង្គការជាតិនិយមផ្តល់អាទិភាពធំទូលាយក្នុងការបកប្រែពាក្យបច្ចេកទេស បរទេសជាពាក្យពេចន៍ខ្មែរសុទ្ធៗ មុននឹងបែទៅរកពាក្យបាលី សំស្ក្រឹត បារាំង អង់គ្លេស ពីព្រោះតែយល់ថាត្រូវញ៉ាំងវិវត្តន៍ភាសាខ្មែរអោយស្របទៅតាមគោលច្បាប់ ខ្មែរបុរាណ។
ដោយការក្តាប់យកគំនិតនេះជាគោល ខេមរយានកម្មសិក្សា គ្មានផលប្រយោជន៍ អ្វីទៅបង្កើតការពិបាកថ្មីទៅលើការពិបាកចាស់នោះឡើយ ។ មិនយូរមិនឆាប់ ខេមរ យានកម្មនឹងក្លាយទៅជាភ្នាក់ងារចម្បងមួយក្នុងការដោលភាសាជាតិអោយលឿនទៅ មុខទាន់ការចាំបាច់នៃសង្គមខ្មែរ សម័យសង្គមរាស្រ្តនិយមពុទ្ធសាសនា...។
អាត្មាមានជំនឿស៊ប់លើអង្គការខេមរយានកម្មនេះហើយ ពេញអធ្យាស្រ័យចូលរួម សហប្រតិបត្តិការជាមួយ ដោយគ្មានគិតដល់ការបង់ខាតពេលវេលានិងនឿយកាយ ពលសោះឡើយ ។
ភ្នំពេញ, ថ្ងៃទី ៩ កញ្ញា ១៩៦៨
សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត

កថាទី២
កាព្យរំលឹកអំពីអក្សរខ្មែរ
បទពាក្យ ៧
អក្សរខ្មែរ
-អក្សរសាស្ត្ររុងរឿងដោយសារខ្មែរ
ពុំហ៊ានបែកបែរឲ្យភ្លាត់ខុស
ជនខ្មែរគ្រប់គ្នាទាំងស្រីប្រុស
ពុំហ៊ានបង្ខុសឲ្យខូចបង់ ។
-ជនខ្មែរស្រុះគ្នាលើកតម្កើង
ដំឡើងពាក្យពេចន៍ដោយផ្ចិតផ្ចង់
ខ្មែរជាគ្រហស្ថខ្មែរជាសង្ឃ
ខំប្រឹងសម្រង់អក្សរជាតិ ។
-អក្សរវិបត្តិជាតិវិបត្តិ
ខ្ចាយខ្ចាត់រាត់រាយក្លាយឃ្លៀងឃ្លាត
ហេតុនេះខ្មែរយើងកុំរវាត
ត្រូវរក្សាជាតិឲ្យរឹងប៉ឹង ។
-បើដឹងមិនដល់កុំធ្វើចេះ
ចំណេះតិចតួចស្តួចស្តើងស្តឹង
បើចង់ច្បាស់លាស់ត្រូវប្រឹងខំ
កុំដេកសម្ងំឲ្យចេះឯង ។
-ចំណេះកើតមានព្រោះការរៀន
កម្ជិលអៀនប្រៀនកុំសម្តែង
ធ្វើឲ្យគេស្ងើចគេកោតក្រែង
ស្លាក់ស្លែងទេកុំរិះគន់គេ ។
-ត្រូវរិះគន់ខ្លួនឯងជាមុន
កុំឲ្យស៊យស៊ុនខុសទទេ
បើឆ្ងល់ពុំយល់ត្រូវសួរគេ
ឥតថោកអ្វីទេថ្លៃទេតើ ។
-បុរាណថាថោកអីនឹងដៃ
ថ្លៃអីនឹងមាត់ពោលសើវ៉ើ
រៀនទៅសួទៅទើបគ្រាន់បើ
អើពើចង់ចេះប្រសើរណាស់ ។
-ចាស់ថាបើល្ងង់កុំធ្វើចេះ
មិនមានចំណេះឲ្យជាក់ច្បាស់
បើស្តើងហើយចង់ឲ្យបានត្រាស់
ត្រូវថែមកម្រាស់ផ្សំសាច់គ្នា ។
-អបស្ទបប៉ះប៉ុនយកកម្រាស់
កុំចាំងកុំច្រាស់ហួសមាត្រា
ប៉ះផ្សំផ្គុំភ្ជិតទើបកើតជា
ទោលឬបន្ទោរមួនជាងមុន ។
-បើចេះអក្សរនិងភាសា
នៃជាតិណាៗ កុំជ្រុលស៊ុន
ងាប់ស័ព្ទប្រែស្រាយក្លាយជាប់កុន
សុនត្រុនប្រែស្រាយក្លាយក្តីពិត ។
កាលដែលប្រារព្ធនឹងប្រែស្រាយ
ត្រូវគិតនាយអាយដោយពិនិត្យ
ឲ្យឃើញេសេចក្តីជាខ្មែរពិត
សឹមកែកុំផ្តិតតាមពាក្យគេ ។
ត្រូវប្រែឲ្យមកជាសេចក្តី
ដែលខ្មែរប្រុសស្រីអាចរិះរេ
ស្តាប់យល់មិនឆ្ងល់ទើបហៅប្រែ
ត្រឹមត្រូវតាមរូបសេចក្តីពិត ។
-អ្នករៀនភាសាជនបរទេស
ទ្វេធ្វេសដោយការឥតបើគិត
កាលខ្លួនកំពុងរៀនប្រឹងប្រិត
ប្រែផ្តិឲ្យចំតាមរូបស័ព្ទ ។
-ភ្លេចនឹកគិតមកភាសាខ្លួន
ឲ្យយល់សំនួនដែលងាយស្តាប់
សម្លឹងសង្កេតតែរូបស័ព្ទ
ក៏ស្រាប់តែប្រែខុសទាំងស្រុង ។
អ្នករៀនសំស្ក្រឹតឬបាលី
ប្រែខុសសេចក្តីព្រោះភ័ន្តផុង
យល់ខុសទទេទាំងដើមចុង
ចូលក្នុងវិស៊ុងខ្មាសអ្នកផង ។
-តិដ្ឋៈ បាលីប្រែថា ឈរ
អ្នករៀនឈ្លក់វរអន់ម្តងៗ
ត្រង់មានសេចក្តីថាស្ងួនគ្រង
ប្រែឆ្គងថាឈរនៅជាប់ស័ព្ទ ។
-បារាំង «ព័រតេសួរឡាតែ» (១)
ខ្មែរឆ្អែតចិត្តជាប់បែរប្រែប្រាប់
អ្នកដែលមិនចេះអោយគ្នាស្តាប់
បង្គាប់ថាឲ្យកាន់លើក្បាល ។
-មិនប្រាប់អោយគ្នាដឹងថាទូល
នេះហៅស្រមូលពុំត្រកាល
ពាក្យខ្មែរថាទូលក៏ក្បាល
ត្រកាលអោយប្រែខុសពាក្យខ្លួន ។
-តែងកាព្យឲ្យត្រូវតាមសម្ផ័ស្ស
តាមកាព្យចាស់ៗដែលមានចួន
កុំចេះតែតែងតាមចិត្តខ្លួន
ឯកាព្យមានចួនខុសតម្រា ។
ពាក្យអឺយ និង អើយសូរផ្សេងគ្នា(២)
ដូចជាប្អូនអើយ (៣) ម្តេចឡើយថា
ស្តាប់បងមិនឮ ឬស្ងួនភ្ងា
ធ្វើជាមិនឮព្រោះរឹងខ្លួន ។
ព្រះបាទសម្តេចព្រះហរិរក្ស
ទ្រង់បានបញ្ជាក់ដោយផ្ទួនៗ
ក្នុងកាព្យព្រះអង្គដែលមានចួន
សំនួនសម្ផ័ស្សឥតមានឆ្គង ។
កវីគួរតែយកតម្រាប់
ពុំគួរប្រញាប់កាត់រំលង
រំលុបបែបនោះមិនត្រាប់ត្រង
ខុសពីបំណងអ្នកប្រាជ្ញចាស់ ។
មានអ្នកតែងកាព្យខ្លះហ៊ានថា
ម្តេចមិនវាចាឲ្យជាក់ច្បាស់
ប្រើជាកិរិយាខុសស័ព្ទណាស់
គួរផ្លាស់សំដីនេះចេញចោល ។
ជ.ណ
.........................................

១- Porter sur la téte
(ត្រង់ពាក្យថា téte អ្នកចម្លងមិនដឹងថាត្រូវឬខុសទេព្រោះអក្សរមិនសូវច្បាស់) ។
២- អានថា អ្ហើយ កុំអានថា អើយ ។
៣- អានថា ប្អូនអ្ហើយ ឬ ប្អូនណើយ កុំអានថា ប្អូនអើយ ។
(ត្រង់ពាក្យថា téte អ្នកចម្លងមិនដឹងថាត្រូវឬខុសទេព្រោះអក្សរមិនសូវច្បាស់) ។
២- អានថា អ្ហើយ កុំអានថា អើយ ។
៣- អានថា ប្អូនអ្ហើយ ឬ ប្អូនណើយ កុំអានថា ប្អូនអើយ ។
.........................................
កថាទី៣
បុព្វហេតុអរិយធម៌
បុព្វហេតុអរិយធម៌
ពេលព្រះសុរិយាជ្រៀងជ្រេរហៀបនឹងអស្តង្គតនាថ្ងៃមួយ សម្តេចព្រអសង្ឃរាជ ព្រះង្គទ្រង់គង់ក្នុង ទីលាន អាស្រមមនោរមសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតវត្តកំណើតនៃព្រះអង្គសម្តេច ទ្រង់យាង សន្សឹមៗទតមើលដំណាំផ្សេងៗ ដែលព្រះអង្គបានដាំពីអាទិត្យមុន។ ព្រះកាយវិការនេះសមដូចពុទ្ធភាសិត មួយបានចែងថា៖ ១-អនត្ថំ បរិវជ្ជេតិ អត្ថំ គណ្ហាតិ បណ្ឌិតោ ។ បណ្ឌិតរមែងវៀរការដែលមិនមាន ប្រយោជន៍ កាន់យកតែការដែលមានប្រយោជន៍ ។
តាមពិត សម្តេចតាំងពីយុវវ័យមិនដែលបង្ហើរពេលវេលាចោលឡើយ បើព្រះអង្គមិនធ្វើធម៌ក៏ព្រះ អង្គធ្វើកិច្ចការអក្សរសាស្ត្រ ឬ កិច្ចការសាធារណៈដែរ មិនមែនព្រះអង្គយាងទៅអាស្រម មនោរម ដើម្បីក្រសាលព្រះ ទ័យដូចជាជនធម្មតាឡើយ ។ ព្រះអង្គតែងយកព្រះរាជហឫទ័យទុកដាក់នឹងបញ្ហាទឹកសម្រាប់អ្នកស្រុកនៅ ទីនោះ ។ អាស្រ័យដូច្នេះ ហើយ ទើបព្រះអង្គជីកស្រះដ៏ធំល្វឹងល្វើយ គួរជាទីត្រេកត្រអាលនៃមនុស្សលោក។
ក្នុងពេលព្រះអង្គកំពុងទតមើលទម្រង់ស្រះ មានកុមារម្នាក់ឈ្មោះគង់-សំផល ដើរឱនៗតម្រង់ទៅ រកព្រះ អង្គ ។ ពេលនោះសម្តេចក៏បន្លឺព្រះសូរសីហនាថថា៖
-«ម្នាលចៅប្រុស មកទីនេះមានកិច្ចការអ្វីដែរ?»
កុមារសំផល ក្រោយពីក្រាបថ្វាយបង្គំហើយ ក៏លើកដៃប្រណម្យឆ្លើយតបទៅកាន់ព្រះនរបតីដោយ សំលេងថ្នមៗ ៖
- « ក្រាបទូលសម្តេចដ៏ចំរើន ទូលព្រះបង្គំមកនេះ ដោយមានការងឿងឆ្ងល់សម្បើមណាស់ ហើយ ជជែកគ្នាមិនដាច់ស្រេចសោះព្រះអង្គ ។
- ឆ្ងល់រឿងអ្វីចៅប្រុសថាមកមើល៍!
ភ្លាមនេះកុមារក៏ក្រាបទូល៖
- « បពិត្រសម្តេចដ៏ជាទីគោរព! ទូលព្រះបង្គំឆ្ងល់ថា តើបុព្វហេតុនៃអរិយធម៌ខ្មែរ មកពីអ្វីទៅ ព្រះ អង្គ? » សំ ណួរនេះ ញ៉ាំងព្រះចិន្តាព្រះអង្គឲ្យសោមនស្សក្រៃលែង ហើយទ្រង់តប៖
-សាធុ! សាធុចៅ! ចៅឯងចង់ចេះចង់ដឹងដូច្នេះ តាត្រេកអរណាស់ តាមិនចង់ឃើញមនុស្សល្ងង់ខ្លៅ ឡើយ មិនចង់ជួបមនុស្សក្រល្ហេមល្ហាម គឺចង់ឲ្យមានចំណេះមានទ្រព្យល្មមចាយវាយដូចគ្នា ព្រោះ យើងជាមនុស្ស ដូចគ្នា...។
ចៅ! បុព្វហេតុនៃអិរយធម៌ខ្មែរនេះ គ្មានមកពីណាក្រៅពីសាសនាឡើយ ។ សាសនាបាននាំមកនូវ ផលប្រយោជន៍ច្រើនណាស់ដល់មនុស្សលោកយើងនេះ ។ នែ! ចៅស្តាប់បានឬទេ? បើមិនបានកុំ លាក់លៀម ប្រាប់លោកតាចុះ លោកតានឹងពន្យល់ឯងឲ្យស្គាល់យ៉ាងច្បាស់លាស់ឲ្យអស់ការ សង្ស័យណាចៅប្រុស!»

« ពេលនោះសំផលកុមារមានចិត្តរីកហើយក្រាបបង្គំទូលព្រះអង្គវិញ ៖
- «ព្រះករុណាថ្លៃវិសេស! ទូលព្រះបង្គំអស់សង្ស័យហើយ តែខ្ញុំព្រះអង្គខ្លាចភ្លេចទៅថ្ងៃមុខទៀត ព្រោះ សតិ របស់ខ្ញុំព្រះករុណាទន់ខ្សោយណាស់ទានប្រោស!
- មិនអីទេចៅ! បើឯងខ្លាចភ្លេចឬស្រពេចស្រពិល គួរចៅទៅរកមេរៀនប្រវត្តិអក្សរសាស្ត្ររបស់ព្រះវិរិយ
បណ្ឌិតោ ភិក្ខុប៉ាង-ខាត់ដែលបង្រៀនពួកនិស្សិតនៃវិជ្ជាឋានអប់រំខាងអក្សរសាស្ត្រមកអាននិងទុកជា ឯកសារទៅ ព្រោះលោកជាអ្នកស្រាវជ្រាវមួយដ៏ចំណានមិនអាចកាត់តម្លៃបានទេ...ណ្ហើយបើចៅអស់ ការហើយ គួរត្រឡប់ទៅវិញចុះ ហើយខិតខំរៀនសូត្រឲ្យមែនទែន... ទាន់វ័យក្មេងខ្ចីដើម្បីញ៉ាំងជីវភាព ចៅឲ្យថ្លៃថ្នូរ នឹងគេ! ចូរចំរើន!
- « សាធុ! ព្រះអង្គដ៏មានបុណ្យ! សែនសប្បាយចិត្តណាស់ ដែលបានកើតមកជួបនឹងព្រះ អង្គមានព្រះ ទ័យប្រោសប្រណីជនល្ងិងល្ងង់ឥតរើសមុខឬពេលវេលាដូច្នេះ ខ្ញុំព្រះករុណានឹងទៅរកឯកសារនោះ មកទុកប្រចាំគ្រួសារមិនខាន...ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលាសិនហើយ...។
-អើទៅចុះចៅប្រុស! អានច្រើនចំរើនវិជ្ជា!
ក្រោយពេលសំផលកុមារចេញផុតទៅ សម្តេចព្រះសង្ឃរាជជាទីគោរពនៃយើងរាល់គ្នាព្រះអង្គ សេ្តចយាងចូលអាស្រមមនោរមវិញ ដើម្បីពិនិត្យពាក្យថ្មីដែលព្រះអង្គបម្រុងនឹង បន្ថែមនៅក្នុងវចនានុ ក្រមខ្មែរទៀត ។
ចំណែកគង់-សំផល កុមារ ក៏បានធ្វើដំណើរទៅកាន់គេហដ្ឋានវិញដោយសុវត្ថិភាព ។ ប៉ុន្មានថ្ងៃបន្ទាប់មក កុមារនេះបានទទួលមេរៀនប្រវត្តិអក្សរសាស្ត្ររបស់ព្រះភក្ខុ ប៉ាង-ខាត់ ដូចក្តី បំណងមែន។ កុមារអានបណ្តើរញញឹមបណ្តើរដោយពេញចិត្តរបស់ខ្លួនពេក ។ អត្ថន័យនៃមេរៀន នោះមានសេចក្តី ៖
ក្នុងការសិក្សាអរិយធម៌ យើងគួរស្គាល់បុព្វហេតុដែលនាំឲ្យកើតអរិយធម៌នេះឡើង ។ អ្នកបា្រជ្ញទូទៅតែង មានសេចក្តីយល់ថាអរិយធម៌គ្រប់ប្រការតែងកើតមកពីសាសនា ។ សាសនាបុរាណដូចជាសាសនាឥសិប៊ត៍
បាឡូនី ហេព្រឺ ប៉ាស៊ី ឬ សាសនាធំៗ មានសាសនាព្រាហ្មណ៍ ពុទ្ធសាសនា សាសនាគ្រិស្ត សាសនាឥស្លាម
ប៉ុណ្ណេះជាដើម សុទ្ធតែជាថ្នាលបណ្តុះវិជ្ជាគ្រប់ប្រការដែលជាមួលហេតុអោយកើតអរិយធម៌ឡើងក្នុងលោក។
ប្រទេសទាំងឡាយដែលមានសេចក្តីរីចំរើនលូតលាស់ឡើងក៏ព្រោះតែមានវិជ្ជាសាសនាជាដើមចម។ អ្នក ប្រវត្តិសាស្ត្រជប៉ុនម្នាក់បានពោលសរសើរទុកថា៖ ពុទ្ធសាសនាបាននាំសេចក្តីចំរើនមកឲ្យប្រទេសជប៉ុន ។ ស្ថាបត្យកម្ម សិល្បកម្ម ហត្ថកម្ម ឧស្សាហកម្ម រហូតទៅដល់តូរ្យតន្ត្រីមានប៉ុណ្ណេះជាដើម សុទ្ធតែកើតឡើង ដោយអាស្រ័យពុទ្ធសាសនា ។ ដូច្នេះ យើងគួរចូលចិត្តថា ពុទ្ធសាសនាមិនមែនមានតំលៃចំពោះតែការប្រតិបត្តិ
តាមផ្លូវចិត្តតែប៉ុណ្ណោះទេ មានតម្លៃដល់ការជឿនលឿនទៅមុខនៃអរិយធម៌ខាងផ្លូវលោកគ្រប់ផ្នែកទៀតផង។
សេចក្តីពិត វិជ្ជាសាសនាមានតម្លៃខ្ពង់ខ្ពស់ណាស់ សមគួរដល់យើងគ្រប់គ្នាហ៊ានលះបង់ពេលវេលាសប្បាយ
ដើម្បីខំសិក្សា ព្រោះជារឿងដែលប្រដៅមនុស្សឲ្យកើតធម្មចរិយាប្រពៃណីល្អ ទំនៀមទម្លាប់ល្អ នាំឲ្យបន្ទោរបង់ក្តីទុក្ខ
ហើយនាំឲ្យមានក្តីសុខក្សេមក្សាន្ត ពោលគឺវិជ្ជាសាសនា ជាប្រទីអុជទ្រោលបំភ្លឺលោកមើលផ្លូវដើរក្នុងជីវិតគ្រប់ៗ
គ្នា ហើយគេចកុំឲ្យប៉ះទង្គិចគ្នា ឲ្យចេះតែបានក្តីសុខចំរុងចំរើនជាមួយគ្នារអឹករអឺនរឿយរហូតទៅនៅនាពេល
ងងឹតនេះ ។ តម្លៃសាសនាដូចបានពោលនេះ អ្នកប្រាជ្ញរ៉ាប់រងទូទៅ ហើយអ្នកផងក៏បានដឹងហើយដែរថា តម្លៃ
នេះមិនមែនមានតែប៉ុណ្ណេះទេ មានច្រើនលើសលប់នឹងគណនាត្រារាប់ឲ្យអស់ជើងតទៅទៀត គឺមានសេចក្តី
ចំរើនគ្រប់ប្រការរបស់មនុស្សលោកសព្វថ្ងៃនេះសុទ្ធតែកើតចេញមកពីសាសនាទាំងអស់ ។ សូម្បីតែពេទ្យសាស្រ្ត
ដែលគេច្រើនតែចូលចិត្តថាជារបស់ថ្មីក៏ដោយ ក៏នៅមានការទាក់ទងពីសាសនា ព្រោះវិជ្ជាផ្នែកនេះបានកើតមក
ពីអ្នកគន់គិតខាងសាសនាច្រើនអ្នកដែរ។
សាសនាជាថ្នាលបណ្តុះការសិក្សា ព្រោះមានតែវិជ្ជាមួយនេះទេនៅក្នុងលោក គឺវិជ្ជាសាសនា ដែល មនុស្សលោកចូលចិត្តជួញរវល់បំផុតតាំងពីបុរាណកាលនាយមក ។ ទីឋានសាសនាគ្រប់សាសនាដូច វត្តអារាមនៅប្រទេសខ្មែរយើងជាដើម ជាបឋមសាលា គឺសាលាដើមបំផុតនៃពិភពលោក ជាមន្ទីរព្យា បាលរោគដើមបំផុតនៃពិភពលោក មើលរោគល្ងង់ខ្លៅគឺអវិជ្ជា បំបើកភ្នែកខ្វាក់មនុស្សលោក គឺអោយ មានវិជ្ជា មើលឃើញសេចក្តីពិតរបស់លោកមើលរោគរាងកាយ ឯលោកគ្រូដើមគឺអ្នកបួសក្នុង សាសនា ព្យាបានទទេ បង្រៀនទទេ ។ មួយទៀត សាសនាជាសង្គមដើមនៃមនុស្សលោក ជាទីឋាន ជួបជុំសន្ទនាគ្នាសំរាប់ផ្លាស់ប្តូរសេចក្តីយល់ឃើញទៅវិញទៅមក ជា រមណីយដ្ឋានបន្ទោរបង់សេចក្តី ទុក្ខក្តៅក្រហាយ ជាវិជ្ជាឋានបណ្តុះវិជ្ជាគ្រប់ប្រភេទ មានវិជ្ជាឋានស្ថាបត្យកម្មជាដើម ព្រោះមនុស្ស ត្រូវការសំណង់ល្អវិសេសឆើតឆាយ សម្រាប់ទុកជាជម្រកអ្នកដែលខ្លួនគួរគោរពបូជា ។ រួមសេចក្តីខ្លី
ទីឋានសាសនា ជាវិជ្ជាឋាននាំអោយកើតការរចនាដ៏វិសេស សោភណភាពដ៏ប្រណីតបញ្ចង់ គឺការ លម្អឥតខ្ចោះគ្រប់ប្រការ ។
នៅប្រទេសខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាម៉ឹងម៉ាត់មួយ យើងបានឃើញអរិយធម៌ដែលកើត ចេញពីសាសនាយ៉ាងច្បាស់លាស់ ។ ដូចជាប្រាង្គប្រាសាទរាជដ្ឋាននៅទីឋានមហានគរជាដើម នៅ ប្រទេសដទៃទៀតដូចជាប្រទេសឥស៊ិបគ៍ ប្រទេសឥណ្ឌា ប្រទេសចិនជាដើមក៏អ្នក ផងបានឃើញ អរិយធម៌ដែលកើតចេញពីសាសនាពិតប្រាកដដែរ ពោលងាយៗ គឺកាលដើមមិនមានមន្ទីរពេទ្យ
វត្តជាមន្ទីរពេទ្យ ។ល។ ឯឬសគល់សង្គមខ្មែរពីបូរាណក៏កើតចេញពីសាសនាដែរ ។ ដោយហេតុនេះ វិជ្ជា សាសនាមានតម្លៃនឹងកាត់ថ្លៃពុំបាន ព្រោះជាមេអរិយធម៌ទូទៅ ។

*************
លុះអានចប់ហើយ សំផលមានចិត្តរីករាយខុសប្រក្រតី ចេះតែទន្ទេញមិនដាច់ពីមាត់ថា៖
២- អ្នកប្រាជ្ញតែងសន្សំនូវអ្នកប្រាជ្ញដូចគ្នា តែងស្រលាញ់មនុស្សដូចគ្នា មិនចេះលាក់លៀមនូវការណា
ប្រសើរឡើយ ហើយតែងដឹកនាំអ្នកផងឲ្យឈានទៅរកសេចក្តីចំរើនជានិច្ច ។
៣- បុព្វហេតុអរិយធម៌ខ្មែរ បើអ្នកផងបានក្រេបហើយ មុខជាចង់ក្រេបទៀត មិនចេះជិនណាយ ។
៤- វីជ្ជាសាស្ត្រជាកូនកតញ្ញូនៃទស្សនវិជ្ជា ។
៥- ឱខ្លួនអញអើយ កើតមកតោកយ៉ាកលំបាកយ៉ាងនេះ ធ្វើម្តេចហ្ន៎! នឹងបានសិក្សាឲ្យមានចំណេះខ្ពង់
ខ្ពស់ដូចព្រះអង្គបាន! តែណ្ហើយចុះត្រូវតែធ្វើតាមព្រះឱវាទនៃព្រះអង្គ ព្រោះជីវិតត្រូវចេញមុខតស៊ូ, ការ
តស៊ូក៏ព្រោះជីវិត ។
គិតឃើញដូច្នេះហើយ កុមារសំផលក៏ខិតខំប្រឹងប្រែងស្វែងរកប្រាក់ផង សិក្សាផង រហូតបានប្រឡង
ជាប់ជានិស្សិតសាស្ត្រាចារ្យដូចបំណង ។
សម្តេចព្រះសង្ឃរាជព្រះអង្គជួញក្រៃលែងនូវការអប់រំយុវៈដែលសំណាក់ក្នុងវត្តអារាម ព្រោះសម្តេច
ទ្រង់ឆ្វេងយល់ថា៖
៦- ការសិក្សាជាអង្គការរបស់ជាតិ ។
៧- រូបកាយតែងចាស់ជរា, ឯកេរ្តិ៍ឈ្មោះល្អមិនចេះចាស់ជរាឡើយ, ទាំងធម៌របស់សប្បុរសក៏មិនចេះចាស់
ជរាដែរ ។
៨- បើចេញពីវត្តទៅវិញ យ៉ាងហោចណាស់ឲ្យចេះធម៌អាថ៌ខ្លះ ដើម្បីចូលក្នុងពិធីបុណ្យនឹងគេកុំឲ្យអង្គុយ
ទុកមាត់ស្ងៀម ។
ដោយព្រះអង្គជាប់ព្រះទ័យ ចង់អោយយុវជនបានសេចក្តីសុខក្សេមក្សាន្ត ទើបព្រះអង្គនិពន្ធកំណាព្យ
មួយស្តីអំពីការសេពគប់ ទុកគ្រាន់ជាប្រទីបបំភ្លឺផ្លូវទៅកាន់ក្តីសុខសាន្ត ។ តើកំណាព្យនោះមានខ្លឹមសារ
យ៉ាងណាខ្លះហ្ន៎?

««««««««««»»»»»»»»»»»
គេនិយាយត្រូវគិត តែកុំទាន់វិច្ឆ័យ